We TV Cambodia

រដ្ធបាលកំពង់ចាមផ្អាកការជួបជុំ និងបិទកន្លែងកំសាន្ដទូទាំងខេត្ត បន្ទាប់ពីរកឃើញអ្នកផ្ទុកកូវីដ១៩

រដ្ធបាលកំពង់ចាមផ្អាកការជួបជុំ និងបិទកន្លែងកំសាន្ដទូទាំងខេត្ត បន្ទាប់ពីរកឃើញអ្នកផ្ទុកកូវីដ១៩

ដូចដែលយើងគ្រប់គ្នាបានដឹងរួចមកហើយថា កូវីដ១៩ វាមិនទាន់ទៅណាឆ្ងាយទេ ដូច្នេះសូមកុំធ្វេសប្រហែសឱ្យសោះ។ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានប្រាប់ឱ្យដឹងថា «បច្ចុប្បន្ននេះមានពលរដ្ឋ៦នាក់បានរកឃើញថា មានផ្ទុកកូវីដ១៩ និង៨នាក់ផ្សេងទៀតដែលបានប៉ះពាល់ផ្ទាល់ និងប្រឈមហានិភ័យខ្ពស់ក្នុងការឆ្លងកូវីដ១៩ដូចគ្នា»។ ពេលនេះរដ្ធបាលខេត្តកំពង់ចាមក៏បានចេញវិធានការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ជាច្រើនដែលរួមមាន៖ ផ្អាកការជួបជុំ មានកម្មវិធីរៀបការជប់លៀងឬពិធីបុណ្យសាសនាគ្រប់ប្រភេទ, បិទក្លឹបហាត់ប្រាណ ខារ៉ាអូខេ រោងភាពយន្ត ក្លឹបកំសាន្ត និងទីកន្លែងកំសាន្តទូទាំងខេត្ត និងមិនអនុញ្ញាតឱ្យមានការជួបជុំណាមួយលើសពី២០នាក់ រួមទាំងពាក់ម៉ាស់ លាងដៃនិងសាប៊ូឬអាល់កុល ជាមួយនឹងការអនុវត្តវិធានការការពារខ្លួនដែលក្រសួងបានណែនាំ។ សូមប្រជាពលរដ្ឋខេត្តកំពង់ចាមទាំងអស់ ផ្អាកការសប្បាយមួយរយៈសិនដើម្បីការពារអាយុជីវិតខ្លួនឯងនិងមនុស្សជាទីស្រលាញ់របស់យើងផងដែរ។

សូមអានលិខិតណែនាំរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

អត្ថបទដោយ៖ ​ពិសី

Related Articles