
ក្រសួងសេដ្ឋកិច្ចនឹងហិរិញ្ញវត្ថុ បានចេញសេចក្ដីប្រកាស ប្រមានដល់បណ្ដាម្ចាស់គម្រោងអចនទ្រព្យទាំងអស់ដែលមិនទាន់បានចុះបញ្ជីពាណិជ្ជកម្មក្នុងក្រសួង អាចនឹងត្រូវប្រឈមមុខនឹងច្បាប់ ប្រសិនបើមានការរឹតបន្ដឹងខ្លាំង។ ចំណែកប្រជាពលរដ្ឋដែលមានបំណង ក្នុងការទិញដី ឬអចលនៈទ្រព្យផ្សេង សូមប្រយ័ត្នឲ្យបានខ្ពស់បំផុត។
ក្រសួងនឹងចាត់វិធានការ ទប់ស្កាត់ រឹតបណ្ដឹងទៅកាន់ម្ចាស់គណនីហ្វេសប៊ុក នៃអាជីវម្មអចលនទ្រព្យទាំងអស់ដែលបានផ្សព្វផ្សាយហើយមិនបានចុះបញ្ជីចូលក្រសួងឲ្យបានត្រឹមត្រូវ។ ហើយក្រសួងក៏នឹងធ្វើការអំពាវនាវដល់ បណ្ដាមហាជន ដែលមានបំណង នឹងការចង់ទិញ ផ្ទះ ខុនដូ ឬដីឡូត៍ជាដើម ត្រូវស្វែងយល់ អំពីព័ត៌មានឲ្យច្បាស់លាស់។
ដើម្បីធានាបាននូវសុវត្ថភាពយ៉ាងល្អ ក្រសួងត្រូវតែមាន ការត្រួតពិនិត្យឲ្យបានច្បាស់លាស់ មានន័យថា ក្រសួងនឹងធ្វើការ អនុវត្ដច្បាប់ ដោយរឹតបន្ដឹងលើច្បាប់អចលនៈទ្រព្យ មានដូចជា ខុនដូ អថាតមិន ផ្ទះ និង ប្រភេទដីឡូត៍ជាដើម ដែលច្បាប់នៃការអនុញ្ញាតឲ្យធ្វើអាជីវកម្មទាំងអស់ត្រូវចេញដោយ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវិត្ថុ ហើយច្បាប់នៃការអនុញ្ញាតការសាងសង់ នឹងត្រូវចេញដោយ ក្រសួងរៀបចំដែនដីនគរូបណីកម្ម និងសំណង់។
ដោយ៖ Stince
