We TV Cambodia

រដ្ឋាភិបាលអនុញ្ញាតឲ្យអាកាសចរណ៍ក្នុងស្រុកហោះទៅកាន់ប្រទេសចិនបាន

រដ្ឋាភិបាលអនុញ្ញាតឲ្យអាកាសចរណ៍ក្នុងស្រុកហោះទៅកាន់ប្រទេសចិនបាន

រដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួន៥ អាចហោះហើរទៅដឹកជនជាតិចិនក្នុងប្រទេសមួយចំនួនបានដូចជា ប្រទេសហ្វីលីពីន ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី និងធ្វើដំណើរឆ្លងដែននៅក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់ការចាក់ប្រេងមុនពេលធ្វើដំណើរទៅប្រទេសចិន។

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ប្រភព៖ vinci)

ការអនុញ្ញាតនេះដែរ នឹងជួយឲ្យក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកមានដង្ហើមដកឡើងវិញ ទោះបីមិនអាចត្រឡប់មកដូចដើម ប៉ុន្តែវានឹងអាចសម្រួលផលប៉ះពាល់បានខ្លះ ហើយក្រុមហ៊ុនទាំង៥ ដែលត្រូវបានរដ្ឋាភិបាលអនុញ្ញាតិរួមមាន Sky Angkor Airline, Cambodia Angkor Air, Cambodia Airway, JC Airline និងក្រុមហ៊ុន Lanmei Airlines ។

ទោះជាយ៉ាងណា ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ មិនត្រូវអនុញ្ញាតឱ្យអ្នកដំណើរចុះ និងចូលមក
កម្ពុជាឡើយ ប៉ុន្តែត្រូវរក្សានូវវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាលជានិច្ច។ មិនប៉ុណ្ណោះ អាកាសយានដ្ឋានក៏ចង់ឲ្យមានសកម្មភាពខ្លះនៃការចុះចតដែរ ព្រោះដើម្បីពង្រឹងសមត្ថភាពរបស់អាកាសយានិក។

ក្រុមហ៊ុនអាកាសចរណ៍ JC Airline

សូមបញ្ជាក់ថា វិស័យអាកាសចរណ៍កម្ពុជាបានធ្លាក់ចុះអស់រយៈពេលជាច្រើនខែមកហើយ ចាប់តាំងពីមានការផ្ទុះជំងឺកូវីដ១៩ មកម្លេះ ដោយធ្លាក់ចុះរហូតដល់ជាង៩០% ឯណោះ។

អត្ថបទដោយ៖ Nevin

Related Articles