We TV Cambodia

រដ្ឋាភិបាលសម្រេច ដាក់ដំណើរគម្រោងហិរញ្ញប្បទាន ទំហំទឹកប្រាក់ ១០០លានដុល្លា ដើម្បីគាំទ្រដល់ វិស័យ SME ក្នុងប្រទេសកម្ពុជា

រដ្ឋាភិបាលសម្រេច ដាក់ដំណើរគម្រោងហិរញ្ញប្បទាន ទំហំទឹកប្រាក់ ១០០លានដុល្លា ដើម្បីគាំទ្រដល់ វិស័យ SME ក្នុងប្រទេសកម្ពុជា

យោងតាមសេចក្ដីប្រកាសពត៌មានជាផ្លូវការ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានឲ្យដឹងថា​ រដ្ឋាភិបាលបានដាក់ចេញនូវគម្រោង កញ្ចប់ថវិការ សហហិរញ្ញប្បទាន ដែលមានចំនួនដល់ទៅ១០០លានដុល្លារសម្រាប់ទ្រទ្រង់ វិស័យ SMEs នៅកម្ពុជា។

​សហហិរញ្ញប្បទាន​នេះ ត្រូវបានបង្កើតឡើង ក្នុងគោលបំណង ដើម្បីទ្រទ្រង់ វិស័យ SMEs នៅកម្ពុជា ខណៈដែលកំពុងតែទទួលរងផលប៉ះពាស់ ពីការរាតត្បាតនៃមេរោគ កូវីដ១៩។ មិនត្រឹមតែប៉ុណ្ណោះ  ឥណទានមានការប្រាក់ទាប ដើម្បីជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យអាទិភាពដូចជា ផ្នែកកម្មន្ដសាល និងសិប្បកម្ម សម្រាប់ជំនួសឲ្យការនាំចូលបម្រើសេចក្ដីត្រូវការក្នុងស្រុក ឬបម្រើជាធាតុចូលនៅក្នុងការផលិតរបស់ក្រុមហ៊ុនធំៗជាដើម

មានគ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម​នៃគម្រោងនេះ មានចំនួន ៣៣ ដូចជា ធនាគារពាណិជ្ជចំនួន ២៣, ធនាគារឯកទេស​ចំនួន ២, គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួលប្រាក់បញ្ញើ​ចំនួន ៥, និងគ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ចំនួន ២។

ខាងក្រោមគឺជាសេចក្ដីប្រកាសរួបរបស់​ក្រសួង៖

 

ដោយ៖ Stince

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *