We TV Cambodia

រដ្ឋាភិបាលសម្រេចបើកមាត់ច្រកចំនួន៣ ដើម្បីនាំចូលមុខទំនិញស្រា និងបារី

រដ្ឋាភិបាលសម្រេចបើកមាត់ច្រកចំនួន៣ ដើម្បីនាំចូលមុខទំនិញស្រា និងបារី
ច្រកទ្វារអន្តរជាតិ (ប្រភព៖ info.gov)

យោងតាមសេចក្ដីប្រកាសរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ស្រា និងបារីនឹងបើកឲ្យនាំចូលលើងវិញតាមច្រកចំនួន៣ ដែលបានកំណត់ជាបណ្ដោះអាសន្នសិន។

ច្រកទ្វារអន្តរជាតិ (ប្រភព៖ rfa)

ឯកឧត្តម គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ការបើកនេះគឺដើម្បីជំរុញយុទ្ធសាស្ត្រក្នុងការប្រមូលចំណូលពន្ធឆ្នាំ២០១៩-២០២៣ និងផែនការប្រមូលពន្ធឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ។

ចំពោះស្រា និងបារីដែលមានចំនួនជាង១០% នឹងត្រូវនាំចូលពីកំពង់ផែអន្តរជាតិក្រុងព្រះសីហនុកំពង់ផែអន្តរជាតិភ្នំពេញ និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលមានតែនៅហាងមិនបង់ពន្ធប៉ុណ្ណោះ duty-free shop ។ ចំណែកការនាំចូលបារី និងស្រាពីច្រកព្រំដែនផ្សេងទៀតត្រូវមានលិខិតអនុញ្ញាតនាំចូលដែលចេញដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

ច្រកទ្វារអន្តរជាតិ (ប្រភព៖ internet)

សូមជម្រាបថា ក្នុងរយៈពេល ៦ខែដំបូងកនុងឆ្នាំ២០២០ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាប្រមូលបានថវិកាចំនួន ១,២៧ពាន់លានដុល្លារ ដែលមានការធ្លាក់ចុះ១៦% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ដែលមានចំនួន ២,៨១៩ពាន់លានដុល្លារ។

អត្ថបទដោយ៖ Nevin

Related Articles