We TV Cambodia

រដ្ឋាភិបាលវៀតណាម សម្រេចបញ្ចុះតម្លៃអគ្គិសនី ១០% ដល់ប្រជាពលរដ្ឋខ្លួន

រដ្ឋាភិបាលវៀតណាម សម្រេចបញ្ចុះតម្លៃអគ្គិសនី ១០% ដល់ប្រជាពលរដ្ឋខ្លួន

រដ្ឋាភិបាលវៀតណាម បានចេញសេក្ដីសម្រេចលើការ បញ្ចុះតម្លៃថាមពលអគ្គិសនី ១០% នៃការប្រើប្រាស់ ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្លួន ដោយចាប់តាំង ពីខែមេសា រហូតដល់មិថុនា​ ហើយក៏គ្រោងនឹងបញ្ចុះ១០%ផ្សេងទៀតដល់ ផ្នែកអាជីវកម្ម និង ផលិតកម្មផ្សេងៗទៀតក្នុងប្រទេស។

ការអនុម័តលើសំណើរកាត់បន្ថយតម្លៃថាមពលអគ្គិសនីប្រើប្រាស់នេះត្រូវបានធ្វើឡើងក្នុងគោលបំណង ចូលរួមចំណែកនៃ ការកាត់បន្ថយការចំណាយ របស់ប្រជាពលរដ្ឋ និងមិនត្រឹមតែប៉ុណ្ណោះ ក្រសួង ឧស្សាហកម្ម និង ពាណិជ្ជកម្មវៀតណាម ក៏បានប្រឹក្សាជាមួយស្ថាប័នក្រសួងផ្សេងទៀត ក៏ដូចជាក្រុមហ៊ុន ពាក់ព័ន្ធ ដើម្បីរៀបចំប្រតិបត្ដិការអនុវត្ដគម្រោងនេះ នឹងឲ្យសម្រេចលទ្ធផលក្នុងបំណាច់ខែមេសានេះតែម្ដងទៅតាមសេចក្ដីអនុម័ត។

មានចំនួនកន្លែងបី​ប្រភេទដែល រដ្ឋាភិបាលវៀតណាមអនុញ្ញាតឲ្យប្រើប្រាស់ភ្លើងដោយ បញ្ចុះតម្លៃ ២០%មានដូចជា កន្លែងដាក់អ្នកជម្ងឺដោយឡែក កន្លែងសិក្សាស្រាវជ្រាវរកមេរោគអ្នកជម្ងឺ និង កន្លែងត្រួតពិនិត្យជនសង្ស័យឆ្លងមេរោគ កូវិដ១៩។

ដោយ៖ Stince

Related Articles