We TV Cambodia

រដ្ឋាភិបាលវៀតណាម គ្រោងបញ្ចុះថ្លៃភ្លើង១០% ដើម្បីជួយប្រជាពលរដ្ឋរបស់ខ្លួនក្នុងខណៈដែល COVID-19 កំពុងវាយប្រហារ

រដ្ឋាភិបាលវៀតណាម គ្រោងបញ្ចុះថ្លៃភ្លើង១០% ដើម្បីជួយប្រជាពលរដ្ឋរបស់ខ្លួនក្នុងខណៈដែល COVID-19 កំពុងវាយប្រហារ
ទីតាំងបណ្ដាញអគ្គិសនីនៅវៀតណាម (ប្រភព៖ Google)

យោងតាមការចុះផ្សាយរបស់សារពត៌មានវៀតណាមមួយបានឲ្យដឹងថា ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានស្នើរទៅរដ្ឋាភិបាលសុំបញ្ចុះតម្លៃភ្លើង១០% ក្នុងរយៈពេល ៣ខែ ដើម្បីជួយសម្រួលការលំបាករបស់ពលរដ្ឋវៀតណាម។ ការបញ្ចុះនេះដែរ បើគិតជាទឹកប្រាក់សរុបប្រមាណ ៤៦៦លានដុល្លារឯណោះ។

លោក Trần Tuấn Anh រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម (ប្រភព៖ Google)

សូមបន្ថែមថា សំណើរបញ្ចុះតម្លៃ១០% នេះគឺសម្រាប់តែ​អាជីវកម្ម និង​រោងចក្រ​សហគ្រាស​ប៉ុណ្ណោះ ចំណែកឯការប្រើប្រាស់ក្នុងគ្រួសារវិញ ការបញ្ចុះនឹងប្រែប្រួលទៅតាមទំហំនៃការប្រើប្រាស់តិច ឬច្រើន។ មិនតែប៉ុណ្ណោះ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមក៏បានស្នើរឲ្យមានករណីពិសេស ដោយពុំចាំបាច់គិតថ្លៃភ្លើងសម្រាប់មន្ទីរពេទ្យ និង​កន្លែង​ស្នាក់​នៅ​ដាច់​ដោយឡែកសម្រាប់​ព្យាបាល​អ្នកជំងឺ COVID-19 នោះ​ឡើយ​។

ផ្ទះប្រជាជនវៀតណាមនៅទីក្រុងហាណូយ (ប្រភព៖​ Google)

គូសបញ្ជាក់ផងដែរថា សំណើរនេះត្រូវបានស្នើរឡើងក្រោយពេលដែលពលរដ្ឋវៀតណាម និង​ម្ចាស់​អាជីវកម្ម​បាន​​ស្នើ​សុំ​រដ្ឋាភិបាលឲ្យ​ជួយ​បញ្ចុះតម្លៃ​ភ្លើង ហើយក្នុងសំណើរនោះគឺសុំបញ្ចុះរហូត​ដល់៥០% ឯណោះ ប៉ុន្តែក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានបញ្ជាក់ថា សំណើរនេះគឺពុំអាចធ្វើទៅបាននោះទេ តែក្រសួងនឹងខិតខំជួយសម្រួលតាមលទ្ធភាពដែលអាចធ្វើបាន។

អត្ថបទដោយ៖ Nevin

ប្រភព៖ ក្នុងស្រុក

Related Articles