We TV Cambodia

រដ្ឋាភិបាលពន្យាពេលដាក់​ឯកសារ​ពន្ធ​អេឡិច​ត្រូនិច​រហូតដល់ឆ្នាំក្រោយ

រដ្ឋាភិបាលពន្យាពេលដាក់​ឯកសារ​ពន្ធ​អេឡិច​ត្រូនិច​រហូតដល់ឆ្នាំក្រោយ

រដ្ឋាភិបាលបានសម្រេចពន្យារពេលដាក់ឯកសារ ជា​លើក​ទី​២ ​ខណៈដែលបើតាមកាលវិភាគ​ដំបូង​គឺ​ត្រូវ​ចាប់ផ្តើម​នៅ​ចុងខែ​សីហា​កន្លងទៅ​ ការពន្យារ​ពេលនេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​មាន​យោបល់ ពី​វិស័យ​ឯកជន និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​ចាប់ផ្តើម​អនុវត្ត​ប្រព័ន្ធ​ថ្មី​ចាប់ពី​ថ្ងៃទី ១ ខែមករា ឆ្នាំ ២០២១ ។​

​យោងតាមសេចក្តីប្រកាស​ ​បានសរសេរថា​ ផ្អែកលើ​យោបល់​នេះ អគ្ឌនាយកដ្ឋានពន្ធដា (GDT) បានសំរេច​ចិត្ត​ផ្តល់​ពេលវេលា​ដល់​ក្រុមហ៊ុននានា ក្នុងការ​បណ្តុះបណ្តាល​បុគ្គលិក​របស់​ពួកគេ ក្នុងការ​អនុវត្ត​ប្រសិទ្ធភាព​នៃ​ការដាក់​ឯកសារ​ពន្ធ​តាម អេឡិចត្រូនិក​។​ ដូច្នេះសម្រាប់ អ្នក​ដែល​ត្រូវ​បង់ពន្ធ នៅតែ​អាច​ប្រើ វិធីសាស្ត្រ​ដែលមាន​ស្រាប់​សម្រាប់​កា រ​បង់ពន្ធ​ប្រចាំខែ និង​បន្ត​ប្រើ​ការសង​ប្រាក់​អាករ និង​ឥណទាន​អាករ​តាមអ៊ី​ន​ធើរ​ណេ​ត ខណៈដែល​ក្រុមហ៊ុន ដែល​បាន​ប្រើប្រាស់​ឯកសារ​អេឡិចត្រូនិក​រួចហើយ  នៅតែ​បន្ត​ប្រើប្រាស់​ប្រព័ន្ធ​នេះ​ដដែល​។​ ​

​លោក គង់ វិបុល អគ្គនាយក​ពន្ធដារធ្លាប់បានលើកកន្លងមក ​ក្នុងអំឡុងពេល នៃ​ការបង្កើត​សេវាកម្ម​ព​ន្ធេ​តាម​អ៊ិន​ធើរ​ណេ​ត នា​ដើមខែ​មិថុនា​នេះ​ថា បច្ចុប្បន្ន​នាយកដ្ឋាន​ពន្ធដារ​កំពុង​អភិវឌ្ឍ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​របស់ខ្លួន​យ៉ាង​ឆាប់រហ័ស ដើម្បី​ផ្តល់​សេវាកម្ម​ពន្ធ​លឿន រហ័ស មាន​តម្លាភាព និង​ងាយស្រួល​ដល់​អ្នក​បង់ពន្ធ​ទាំងអស់​។​ ការដាក់​ឯកសារ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​អាច​ប្រើ​បាន​សម្រាប់តែ​អ្នក​បង់ពន្ធ​មធ្យម និង​ធំ​ប៉ុណ្ណោះ  ខណៈដែល​នាយកដ្ឋាន​ពន្ធដារ​បាន​រៀបចំ​កម្មវិធី​លើ​ទូរស័ព្ទ​មួយទៀត​សម្រាប់​អ្នក​បង់ពន្ធ​ខ្នាតតូច​។​

​គូសបញ្ជាក់ផងដែរថា រយៈពេលកន្លងទៅ ​អគ្គនាយកដ្ឋាន​ពន្ធដា​រ​បាន​ប្រមូល​ចំណូល​ពន្ធ​ប្រមាណ ១,៦៨៤ លាន​ដុល្លារ​នៅ​ឆមាស​ទី ១ ឆ្នាំនេះ គឺ​កើនឡើង ១២ ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

ដោយ៖ Stince

ប្រភព៖ ក្នុងស្រុក​

Related Articles