We TV Cambodia

រដ្ឋាភិបាលប្រទេសថៃផ្តល់កម្ចី១,២ពាន់លានបាតដើម្បីសាងសង់ផ្លូវប្រវែង១៣១គីឡូម៉ែត្រ

រដ្ឋាភិបាលប្រទេសថៃផ្តល់កម្ចី១,២ពាន់លានបាតដើម្បីសាងសង់ផ្លូវប្រវែង១៣១គីឡូម៉ែត្រ

ដោយៈឧត្តម

ប្រទេសថៃ៖ រដ្ឋាភិបាលប្រទេសថៃ បាន បង្ហាញគម្រោង ក្នុងការផ្តល់កម្ចីជាទឹកប្រាក់ ១,២ ពាន់ លានបាត (៤០ លាន ដុល្លារ)  មកដល់កម្ពុជាដើម្បី សាងសង់ផ្លូវប្រវែង ១៣១ គី ឡូម៉ែត្រ កាត់តាមស្រុក អន្លង់វែងមកសៀមរាប ។នេះបើយោងតាមសេចក្តីរាយការណ៍ របស់កាសែតបាងកក ប៉ុស្តិ៍ របស់ថៃនាថ្ងៃចន្ទនេះ។

ទឹកប្រាក់កម្ចី សម្រាប់កម្ពុជានេះ គឺជាផ្នែកមួយនៃកម្ចីសរុប ចំនួន ៨,៥ ពាន់លានបាត (២៨១,៧ លាន ដុល្លារ ) ដែល ថៃគ្រោងផ្តល់កម្ចី នៅឆ្នាំក្រោយដល់ប្រទេសមីយ៉ាន់ម៉ា ឡាវ និងកម្ពុជា ដើម្បីសាងសង់ផ្លូវឆ្លងដែនថ្មីចំនួន ៤ ក្រោមគំនិតផ្តួចផ្តើមតភ្ជាប់អាស៊ាន។

លោក Perames Vudthitornetiraks ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាងបានមានប្រសាសន៍ថា៖ «  អត្រាការប្រាក់សម្រាប់ គម្រោងផ្លូវនីមួយៗគឺមាន  ត្រឹមតែ ០,១ ភាគរយ ប៉ុណ្ណោះ» ។

យោង តាមសេចក្តីរាយការណ៍ដដែល គណៈរដ្ឋមន្រ្តីថៃ នឹងត្រូវបានស្នើសុំឱ្យធ្វើ ការអនុ ម័តលើកម្ចីសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនេះ ដើម្បីដំណើរការផ្តល់កម្ចីនៅឆ្នាំ ក្រោយ។

នៅឆ្នាំ ២០២០ ខាងមុខ រដ្ឋាភិបាលកម្ពុជាគ្រោងទទួលកម្ចី ១,៤ ពាន់ លាន  SDR (ជិត ២ ពាន់ លាន ដុល្លារ) ដើម្បីបំពេញគម្រោងចំណាយថវិការ ជាតិ សរុប ៨,២ ពាន់ លាន ដុល្លារ។ នេះបើយោងតាម សេចក្តីព្រាងច្បាប់ថវិការជាតិ ដែលត្រូវបានរដ្ឋសភាកម្ពុជា អនុម័តកាលពីចុងខែវិច្ឆិកា។

គិតត្រឹម ខែមិថុនាឆ្នាំ ២០១៩ បំណុល សាធារណៈរបស់កម្ពុជាមានសរុប ៧,២ ពាន់លាន ដុល្លារ ហើយក្នុងនោះបំណុលពាក់កណ្តាលជាកម្ចីពីប្រទេសចិន៕

Related Articles