We TV Cambodia

រដ្ឋាភិបាលបញ្ចប់ការបែងចែកដី សម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋ ១,៣៨២ គ្រួសារនៅស្រុកឆ្លូង

រដ្ឋាភិបាលបញ្ចប់ការបែងចែកដី សម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋ ១,៣៨២ គ្រួសារនៅស្រុកឆ្លូង

កាលពីពេលថ្មីៗនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញនូវសេចក្ដីប្រកាស បិទបញ្ចប់ហើយលើគម្រោង នៃការបែងចែកដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋដែលមានចំនួនសរុបចំនួន ១,៣៨២គ្រួសារ រស់នៅឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។

នៅក្នុងសេចក្ដីប្រកាស បានបញ្ជាក់ថា រដ្ឋបាលខេត្តក្រចេះ និងគណៈកម្មាធិការប្រើប្រាស់ និងបែងចែកដីខេត្តក្រចេះ បានបែងចែកដីសម្បទានសង្គមកិច្ចនេះ ជូនប្រជាពលរដ្ឋសរុបចំនួន ១,៣៨២ គ្រួសារ ដោយបែងចែកជា ៣ក្រុម រួមមាន៖ ក្រុមទី១ មានចំនួន ៩៩៨គ្រួសារ, ក្រុមទី២មានចំនួន ៣៥៣គ្រួសារ និងក្រុមទី៣មានចំនួន ៣១គ្រួសារ។

ដំណើរការបែងចែកនេះ ត្រូវបានធ្វើឡើង ស្របតាមនីតិវិធី និងលិខិតបទដ្ឋានគតិយុត្តនានាដែលមានជាធរមាន ហើយត្រូវបានបញ្ចប់ទាំងស្រុងកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០មកម្ល៉េះ។

សេចក្ដីប្រកាសមានដូចខាងក្រោម៖

ដោយ៖ Stince

Related Articles