We TV Cambodia

រដ្ឋាភិបាលបង្ហើបព័ត៌មាន គម្រោងបង្កើត កំពង់ផែ នៅទន្លេបិត ខេត្ដកំពង់ចាម

រដ្ឋាភិបាលបង្ហើបព័ត៌មាន គម្រោងបង្កើត កំពង់ផែ នៅទន្លេបិត ខេត្ដកំពង់ចាម

ភ្នំពេញ៖ កម្ពុជាមានភាពមមាញឹកខ្លាំងក្នុងកំឡុងពេលមួយរយៈចុងក្រោយ លើគម្រោងអភិវឌ្ឈន៍ ហេដ្ឋារចនាសម្ពន្ធ វិស័យដឹកជញ្ជូន មិនថាផ្លូវគោក ផ្លូវអាកាស ផ្លូវទឹកនោះទេ។ យ៉ាងណាមិញ ថ្មីនេះ ក្រសួងសាធារណៈការ និងដឹកជញ្ជូន ដឹកនាំដោយ ឯកឧត្ដម ស៊ុន ចាន់ថុល បានថ្លែងឲ្យដឹងនូវគម្រោងអភិវឌ្ឈន៍កំពង់ផែ ថ្មីមួយទៀតនៅឯទន្លេបិត​ ខេត្ដកំពង់ចាម ។​

ឯកឧត្ដម ស៊ុន ចាន់ថុល បានថ្លែងនៅក្នុង សន្និសីទសារព័ត៌មាន “ស្ដីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងសាធារណការ និង ដឹក ជញ្ជូន” កាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២០បានលើកឡើងពីជំហាននៃការអភិវឌ្ឈជាបន្ដបន្ទាប់អំពីកំពង់ផែ នីមួយៗ៖

ជំហានទី១: ការសាងសង់កំពង់ផែភ្នំពេញនេះ គឺបានសាងសង់ រួចមក ហើយ ដោយប្រើថវិកាកម្ចីមកពីមិត្តចិន ប្រហែលជា ២០លានដុល្លារអាមេរិក។

ជំហានទី២: ការពង្រីកកន្លែងដាក់ទូរកុងទឺន័រ ក៏បានសាងសង់រួចហើយដែល ចំពោះការចំណាយ គឺខាងកំពង់ផែខ្លួនឯង។

ជំហានទី៣: ការសិក្សាសាងសង់កំពង់ផែមួយទៀតក៏ជាការចំណាយរបស់ ខ្លួនឯងផងដែរមិនទាន់ យកប្រាក់កម្ចី របស់ចិន នៅឡើយ ទេ។

ជំហានទី៤: យើងទើបស្នើរសុំប្រាក់កម្ចីពីមិត្តចិនបាន។ ការដឹកជញ្ជូនតាមផ្លូវទឹក យើងបាននឹងកំពុង សិក្សាផែនការមេជាមួយនឹងគយការហើយ ឯជំហានបន្ទាប់ដែលត្រូវធ្វើ គឺការសាងសង់កំពង់ផែនៅទន្លេបិទ ដូចនេះកំពង់ផែភ្នំពេញក៏ បានទិញ ដីហើយនៅទន្លេបិទ នឹងត្រៀមសាងសង់កំពង់ផែនៅទន្លេបិទ ដើម្បីមានភាពងាយ ស្រួលក្នុងការធ្វើដំណើរតាមផ្លូវទឹក។

អត្ថបទដោយ៖ Stince

ប្រភព៖ ក្នុងស្រុក

Related Articles