We TV Cambodia

រដ្ឋាភិបាលថៃអនុម័តកញ្ចប់ថវិកា ៤០០ពាន់លានបាតដើម្បីជួយជម្រុញសេដ្ឋកិច្ច និងសហគ្រាសក្នុងស្រុក

រដ្ឋាភិបាលថៃអនុម័តកញ្ចប់ថវិកា ៤០០ពាន់លានបាតដើម្បីជួយជម្រុញសេដ្ឋកិច្ច និងសហគ្រាសក្នុងស្រុក
លោក Prayuth Chan-Ocha (ប្រភព៖ Google)

បាងកក៖ រដ្ឋាភិបាលថៃបានអនុម័តកញ្ចប់ថវិកាជំរុញមួយក្នុងចំនួនទឹកប្រាក់ ៤០០ពាន់លានបាតទៅក្នុងសេដ្ឋកិច្ចដើម្បីកាត់បន្ថយផលប៉ះពាល់នៃការរីករាលដាលនៃ Covid-19 ។

លោកនាយករដ្ឋមន្រ្តី ប្រាយុធ ចាន់អូចាបានមានប្រសាសន៍ថា កញ្ចប់នេះគឺជាវិធានការដំណាក់កាលទីមួយ ហើយអាចនឹងមានដំណាក់កាលទី២ ប្រសិនបើផលប៉ះពាល់នៅតែបន្តកើតមាន។ វិធានការក្នុងរយៈពេលខ្លីនឹងមានរយៈពេល២ ទៅ ៣ខែ ហើយបន្ទាប់ពីនោះស្ថានភាព Covid-19 នឹងត្រូវវាយតម្លៃពីផលប៉ះពាល់ម្តងទៀត។

ទីក្រុងបាងកក (ប្រភព៖ Google)

លោក Uttama Savanayana រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុថៃសង្ឃឹមថា កញ្ចប់ជំរុញនេះនឹងបន្ធូរបន្ថយលក្ខខណ្ឌសម្រាប់សាធារណៈជន និងអាជីវកម្មដែលជៀសផុតពីផលប៉ះពាល់នៃវីរុសនេះ។ យោងតាមក្រសួងហិរញ្ញវត្ថុ កញ្ចប់នេះនឹងជួយលើគ្រប់វិស័យ ដែលវានឹងផ្តល់អត្ថប្រយោជន៍ដល់អ្នករកប្រាក់ចំណូលទាបចំនួន ១៤,៦លាននាក់ ស្មើនឹង ២២% នៃចំនួនប្រជាជន ព្រមទាំងជួយដល់សហគ្រាសធុនតូច និងមធ្យមចំនួន ៣លានសហគ្រាស ឬ៩៩% នៃសហគ្រាសអាជីវកម្មទាំងអស់។ កញ្ចប់នេះផងដែរ ត្រូវបានគេរំពឹងថានឹងបង្កើតការងារចំនួន ១៤លានការងារ ឬប្រហែល៨៥% នៃការងារទាំងអស់នៅទូទាំងប្រទេស។

លោក Uttama Savanayana (ប្រភព៖ Google)

លោក Uttama បានបន្ថែមថា រដ្ឋាភិបាលនឹងកាត់បន្ថយពន្ធពី៣% មកនៅត្រឹម១% ចាប់ពីខែមេសា ដល់ខែកញ្ញា ឆ្នាំ២០២០។ មិនតែប៉ុណ្ណោះ ធនាគារ GSB របស់រដ្ឋាភិបាលថៃបានផ្ដល់ប្រាក់ ១៥០ពាន់លានបាតដើម្បីផ្តល់ប្រាក់កម្ចីដល់ធនាគារពាណិជ្ជកម្មក្នុងអត្រាការប្រាក់ត្រឹមតែ ០,០១%ប៉ុណ្ណោះ ដូច្នេះធនាគារពាណិជ្ជកម្មអាចផ្តល់ប្រាក់កម្ចី បន្តក្នុងអត្រាការប្រាក់ ២%។ ចំពោះធនាគារនីមួយៗអាចទទួលបានកម្ចីមិនលើសពី ២០លានបាតឡើយ។

លោក Uttama Savanayana (ប្រភព៖ Google)

ទន្ទឹមនឹងនេះដែរ ការិយាល័យសន្តិសុខសង្គម (SSO) បានដាក់ចេញនូវវិធានការណ៍ដើម្បីលើកកម្ពស់ការងារដោយផ្ដល់ប្រាក់កម្ចីចំនួន ៣០ពាន់លានបាត ហើយអត្រាការប្រាក់៣% សម្រាប់សហគ្រិនដែលបានចុះបញ្ជី SSO ។

ប្រែសម្រួលដោយ៖ Nevin

ប្រភព៖ ក្រៅស្រុក

Related Articles