We TV Cambodia

រដ្ឋាភិបាលដាក់ចេញវិធានការ២ចំនុច ជួយជ្រោមជ្រែងស្ថានភាព SME នៅកម្ពុជា

រដ្ឋាភិបាលដាក់ចេញវិធានការ២ចំនុច ជួយជ្រោមជ្រែងស្ថានភាព SME នៅកម្ពុជា

ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឯកភាពជាគោលការណ៍ស្តីពីវិធានការជំរុញសហគ្រាសធុនតូច និងមធ្យម។

វិធានការណ៍ទី១៖  ផ្តោតលើការអនុលោមភាពសម្រាប់សហគ្រាសធុនតូច និងមធ្យម ទាក់ទងនឹងការពិនិត្យលទ្ធភាព ដើម្បីផ្តល់ការគាំទ្ររួមមានទីប្រឹក្សាអាជីវកម្ម មេធាវី អ្នកប្រឹក្សាច្បាប់ ការចុះឈ្មោះអាជីវកម្ម គណនេយ្យ ទីផ្សារ និងទិដ្ឋភាពបច្ចេកទេស។ ការជំរុញឱ្យមានការគាំទ្រ និងការផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យម តាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យម និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មនៅកម្ពុជា ។

វិធានការណ៍ទី ២ នឹងគាំទ្រដល់ប្រព័ន្ធអេកូនៃសហគ្រាសធុនតូច និងមធ្យមដូចជា បន្តធ្វើកំណែទម្រង់ក្របខ័ណ្ឌច្បាប់ និងការអនុវត្ត លើកកម្ពស់សេវាកម្មអាជីវកម្ម ការគាំទ្រថវិកា ជំរុញធនធានមនុស្ស ការស្រាវជ្រាវ ការអភិវឌ្ឍន៍ និងលើកកម្ពស់គំនិតនៃជំនាញសហគ្រិនភាព។

លោកបានបន្ថែមថា ដើម្បីគាំទ្រសហគ្រាសធុនតូច និងមធ្យម និងដោះស្រាយបញ្ហារបស់ពួកគេ តម្រូវអោយមានការសម្របសម្រួល និងដំណោះស្រាយពីអ្នកពាក់ព័ន្ធ និងការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីឱ្យសហគ្រាសធុនតូច និងមធ្យម អាចចូលរួមចំណែកយ៉ាងពេញលេញដល់កំណើនសេដ្ឋកិច្ចជាតិ។

លោកថា ដើម្បីធានាអោយបាននូវការអនុវត្តប្រកបដោយប្រសិទ្ធភាព ប្រទេសកម្ពុជាត្រូវសិក្សាពីនិយមន័យ វិសាលភាព និងចំណូលរបស់សហគ្រាសធុនតូច និងមធ្យម លទ្ធភាពនៃការគាំទ្រថវិកា និងក្របខ័ណ្ឌបទប្បញ្ញត្តិដែលជាប់ទាក់ទង។

ដោយ៖ Stince

Related Articles