
យោងតាមសេចក្ដីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានប្រកាសថា រដ្ឋាភិបាកជប៉ុន្បានសម្រេចបន្តការរឹតត្បឹតមិនអនុញ្ញាតឲ្យជនបរទេសមកពីប្រទេសមួយចំនួន រួមទាំងកម្ពុជាផងដែរ ដែលមានទិដ្ឋាការចេញត្រឹមថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ មិនឲ្យចូលប្រទេសជប៉ុនឡើយ។ ការរឹតត្បឹតនេះដែរ គឺដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ដែលពិភពលោកកំពុងតែជួបប្រទះ។ ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន៖

គូសបញ្ជាក់ផងដែរថា គិតមកត្រឹមព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះ ជប៉ុនមានអ្នកឆ្លងជំងឺ COVID-19 សរុបចំនួន ១៣,៧៣៦នាក់ និងមានអ្នកស្លាប់រហូតដល់ ៣៩៤នាក់ឯណោះ។
អត្ថបទដោយ៖ Nevin
