We TV Cambodia

រដ្ឋាភិបាលចក្រភពអង់គ្លេស​ចាយលុយហោបៅខ្លួនឯងបើកប្រាក់ខែ ​ឲ្យបុគ្គលិក ដែលត្រូវក្រុមហ៊ុនផ្អាកពីការងារ​

រដ្ឋាភិបាលចក្រភពអង់គ្លេស​ចាយលុយហោបៅខ្លួនឯងបើកប្រាក់ខែ ​ឲ្យបុគ្គលិក ដែលត្រូវក្រុមហ៊ុនផ្អាកពីការងារ​

យោងតាមការលើកឡើងរបស់លោក Rishi Sunak ដែលជាអធិការបតីនៃរដ្ឋាភិបាលចក្រភពអង់គ្លេស​ បានឲ្យដឹងថា រដ្ឋាភិបាលគ្រោងនឹងចំណាយថវិការហោប៉ៅរបស់ខ្លួន ដើម្បីផ្គត់ផ្គង់ដល់ កម្មករ បុគ្គលិកដែលត្រូវថៅកែក្រុមហ៊ុន បានផ្អាកពីកន្លែងការងារ ដែលទឹកប្រាក់ត្រូវចូលរួមចំណាយ គឺ៨០%នៃប្រាក់ខែ ដែលសរុបទឹកប្រាក់អាចទៅដល់ ​២៥០០ យូរ៉ូ ម្នាក់ក្នុងមួយខែ។ វិធានការមួយនេះ នឹងជួយកាត់បន្ថយ ការចំណាយរបស់បុគ្គលិក កម្មករ ដែលត្រូវរងគ្រោះពីការរីករាលដាលនៃ មេរោគ កូវីដ១៩។

បណ្ដាក្រុមហ៊ុនជាច្រើន បានត្អួញត្អែថា មេរោគ កូវីដ១៩ នឹងធ្វើឲ្យអាជីវកម្មរបស់ពួកគេដួលរលំ​ នឹងការងាររាប់ពាន់កន្លែងត្រូវបាត់បង់ ខណៈជីវភាពរស់នៅ ក្នុងចក្រភពអង់គ្លេសត្រូវស្ងប់ស្ងាត់។ ដូចជាការបិទហាង ភោជនីដ្ឋាន កន្លែងសប្បាយជាច្រើន នោះជាវាប៉ះពាល់គ្រប់គ្រាន់ណាស់ទៅហើយ។

វិធានការផ្ដល់ប្រាក់ខែរបស់រដ្ឋាភិបាលនេះ នឹងត្រូវអនុត្ដទៅលើក្រុមហ៊ុន ដែលត្រូវនិយោជកសម្រេចផ្អាកដំណើរការ​ ហើយបុគ្គលិកអាចបើកបាន នូវប្រាក់ខែធម្មតា​ចំនួន៨០% ជំនួសការអត្ដមាន រហូត​ក្រុមហ៊ុនអាចដណើរការឡើងវិញ។ ដូច្នេះបុគ្គលិកទាំងអស់ អាចធានាបាននូវការងាររបស់ពួកគេបានធម្មតា បើទោះបីពេលនេះ ម្ចាស់ក្រុមហ៊ុនរបស់ពួកគេ គ្មានសមត្ថភាពចំណាយ។

លោកបានបន្ដទៀតថា បុគ្គលិកជាច្រើន មានការព្រួយបារម្ភ នឹងការបាត់បង់ការងាររបស់ពួកគេ ដែលបណ្ដាលឲ្យពួកគេ ខ្វះខាតនូវការចំណាយជាចាំបាច់ ប្រចាំថ្ងៃ ការជួលផ្សេងៗ ប៉ុន្ដែមិនជាថ្វីនោះទេ ខណៈពេលនេះ រដ្ឋាភិបាលនឹងជួយ ដោះស្រាយ។

ដោយ៖ Stince

ប្រភព៖ បីបីស៊ី

Related Articles