ឯកឧត្ដម វេង សាខុន រដ្ឋមន្ដ្រីក្រសួង កសិកម្ម បានបញ្ជាឲ្យស្ថាប័នពាក់ព័ន្ធផ្នែក កសិកម្មទាំងអស់ចាត់វិធានយ៉ាងរុសរាន់ ដើម្បីធានាឲ្យបាននូវ សុវត្ថិភាពផ្នែកស្បៀងអាហារ ក្នុងប្រទេស ក្នុងកំលុងពេលនៃការ រាតត្បាត មេរោគ កូវីដ១៩។
រដ្ឋមន្ដ្រីក្រសួង កសិកម្ម បានប្រាប់ទៅកាន់ អគ្គនាយកដ្ឋានកសិកម្ម ចុះធ្វើកំណត់ត្រា ឃ្លាំងស្រូវ អង្ករ នៅតាមបណ្ដារោងម៉ាស៊ីនកិនស្រូវនានា និងមានទំនាក់ទំនងឲ្យបានច្បាស់លាស់ជាមួយនឹង ម្ចាស់ស្រុកដើម្បីបញ្ជាក់ឲ្យបាននូវតំបន់នៃការបង្កើតសក្ដានុពលដាំដុះបន្លែបានច្រើន។ មិនត្រឹមតែប៉ុណ្ណោះ លោក ក៏បានប្រាប់ទៅកាន់ ផ្នែក អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឲ្យធ្វើការប៉ាន់ស្មាននូវ តម្រូវការសាច់ក្នុងតំបន់ជាពិសេស ការផ្គត់ផ្គង់ សាច់ក្នុងឆ្នាំ ២០២០នេះ។
លោកបានបន្ថែមទៀតថា វាមានការពាក់ព័ន្ធទាំងអស់ រួមទាំងវិស័យឯកជនផងដែរ ដើម្បីធានាឲ្យបានសន្តិសុខស្បៀង ហើយមន្ទីរកសិកម្មរាជធានី និង ខេត្តក៏ត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការរត់ពន្ធសត្វនិងសាច់ខុសច្បាប់។
លើសពីនេះទៅទៀត លោក ក៏បានធ្វើការណែនាំដល់ផ្នែក រដ្ឋបាលជលផលដើម្បីប៉ាន់ប្រមាណតម្រូវការ និងការផ្គត់ផ្គង់ ផ្នែកផលិតផលជលផលដើម្បីធានាបានថា គ្រប់យ៉ាងមានភាពគ្រប់គ្រាន់ នូវតម្រូវការក្នុងស្រុក ជាពិសេសតម្លៃទីផ្សារមានស្ថេរភាពនិងត្រូវធានាថាមានស្តុកគ្រប់គ្រាន់សម្រាប់ប្រជាជន។
បើនិយាយពីសន្តិសុខស្បៀងនៅកម្ពុជាមិនគួរមានការព្រួយបារម្ភទេព្រោះ យើងមានស្រូវស្តុកទុកបានគ្រប់គ្រាន់ការចិញ្ចឹមជ្រូកអាចផលិតបានសាច់រហូតដល់ ៨០ ភាគរយហើយទាំងឧស្សាហកម្មនេសាទនិងឧស្សាហកម្មផលិតកម្មបន្លែកំពុងផ្គត់ផ្គង់ស្តុកជាធម្មតាដូច្នេះអ្វីទាំងអស់ គឺវិស័យកសិកម្មរបស់យើងដំណើរការល្អ។
ដោយ៖ Stince
