
ក្រសួងពាណិជ្ជកម្ម បានចេញនូវ សេចក្ដីស្នើរ អំពាវនាវ ដល់ម្ចាស់អាជីវកម្មទាំងអស់ ទូទាំងប្រទេសកម្ពុជា សូមសូមឲ្យមានការរក្សានូវ តម្លៃទីផ្សារទំនិញ ខណៈដែលការសង្កេតឃើញកន្លងមកថា ម្ចាស់ហាងលក់ទំនិញ ផ្សេងៗ និង អាជីវករ អនឡាញមួយចំនួនបានឆ្លៀតឱកាស លក់ទំនិញតំលើងថ្លៃ យ៉ាងដូចជា ប្រភេទទំនិញ ការពារ ជម្ងឺ កូវីដ១៩ និងប្រភេទទំនិញ បរិភោគចាំបាច់ប្រចាំថ្ងៃ។ ដោយហេតុមើលឃើញ ពីភាពមិនប្រក្រតីយ៉ាងដូច្នេះ ទើបក្រសួង សម្រេចចេញនូវសេចក្ដីអំពាវនាវ ដូចដែលបានចែងនៅក្នុង សេចក្ដីប្រកាសខាងក្រោមទាំងស្រុង។
ដោយ៖ stince
