រដ្ឋាភិបាលកម្ពុជាបានចេញសេចក្ដីប្រកាស កាលពីថ្ងៃអង្គារ៍ កន្លងទៅ អំពីវិធានការនៃការចំណាយថវិការ ដែលនឹងផ្ដល់ទៅឲ្យបុគ្គលិក ក្នុងវិស័យទាក់ទងផ្នែកទេសចរណ៍នៅកម្ពុជាទាំងអស់ ដែលមានការផ្ដល់ឲ្យគិតជាប្រាក់ខែ គឺមានចំនួនអប្បរិមា ២០% ក្រោយពេលដែលក្រុមហ៊ុន សម្រេចការផ្អាកកាងារ មួយរយៈក្នុងកំលុងពេល នៃការរីករាលដាល មេរោ កូវីដ១៩។
កញ្ចប់ថវិការ នឹងត្រូវបំបែកខ្លួន តាមគ្រោងដែលបានកំណត់លើផ្នែកផ្សេងទាក់ទងនឹងវិស័យទេសចរណ៍ដែលមានដូចជា ផ្នែក ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន នឹងភ្នាក់ងារទេសចរណ៍ផ្សេងៗទៀត។ ការផ្ដល់ឲ្យនេះ ត្រូវមានលក្ខខណ្ឌគឺ បុគ្គលិកត្រូវចូលរួមវគ្គខ្លីណែរនាំមួយ ដែលត្រូវបានរៀបចំដោយ ក្រសួងទេសចរណ៍ ហើយការចំណាយ នឹងត្រូវបានធ្វើឡើង ដោយភ្ជាប់មកជាមួយនឹងកាត បសស។
បន្ថែមពីលើនេះទៅទៀត សម្រាប់ម្ចាស់អាជីវកម្ម ផ្នែកនេះផងដែរ រដ្ឋាភិបាលបាន សម្រេចលើកលែងការយកពន្ធ ក្នុងតំបន់ខេត្ដ ក្រុងនីមួយៗ មានដូចជា ក្រុងភ្នំពេញ សៀមរាប សីហនុ ប៉ោយបែត កំពត កែប បាវិត រហូតដល់ខែ ឧសភា។
អ្នកស្រី ខៃ ចិន្ដា ប្រធាន សមាគមន៍សណ្ឋាគារ នៅកម្ពុជាបាន បង្ហាញថា មានបុគ្គលិក សណ្ឋាគារ ប្រមាណជាង ៦សែននាក់ មានផ្នែកចុងភៅ ផ្នែកសេវាកម្ម និងផ្នែកផ្សេងៗទៀត ដែលខ្លះត្រូវបានព្យួរការងារ។ ហៅកែសណ្ឋាគារខ្លះគ្មានប្រាក់សម្រាប់ចំណាយប្រាក់ខែពួកគេនោះ ព្រោះថាសណ្ឋាគារ ក៏អត់អាចរកចំណូលចូលបាន ហើយមាន ថៅកែខ្លះទៀត គឺបានត្រឹមតែចំណាយ លើថ្លៃអាហារ បុគ្គលិកតែប៉ុណ្ណោះ។ រដ្ឋាភិបាលគួរតែ រកវិធានការ ជួយជ្រោមជ្រែង វិស័យមួយនេះទាំងមូល ព្រោះវាជាចំនុចក្ដៅ ក្នុងប្រទេសកម្ពុជា។
ដោយ៖ Stince