កម្ពុជា កំពុងតែទទួលរងផលប៉ះពាល់ ពីការរាតត្បាតមេរោ កូវីដ១៩ ដែលទិន្នន័យមកទល់ពេលនេះ មានចំនួន ដល់ទៅជាង ១រយនាក់ទៅហើយ។ កូវីដ១៩ បានជះឥទ្ធិពលយ៉ាងអាក្រក់ មកកម្ពុជា បណ្ដាលឲ្យវិស័យ សេដ្ឋកិច្ចធំៗត្រូវកកស្ទះ ដែលក្នុងនោះ វិស័យសណ្ឋាគារ ទេសចរណ៍ និង ធនាគារ ក៏ប៉ះពាល់ផងដែរ។ រដ្ឋាភិបាលកន្លងមក ធ្លាប់បានចេញសេចក្ដីប្រកាស ស្នើរដល់វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ ឲ្យមានការ បន្ថូ បន្ថយការលើកពេលវេលា សងបង់ប្រាក់ការបរស់ប្រជាជនខ្មែរដែលជាប់បំណុលធនាគារ។
សម្ដេច តេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “យើងក៏កំពុងតែពិនិត្យអំពីលទ្ធភាពបញ្ចេញទុនរបស់រាជរដ្ឋាភិបាល ៥ ឬ៦រយលានដុល្លារ ដើម្បីឲ្យធនាគារឯកទេសខ្ចី ក្នុងអត្រាការប្រាក់ទាប ហើយធនាគារឯកទេសទាំងនោះ នឹងយកទៅឲ្យអ្នកធ្វើអាជីវកម្ម ដោយការប្រាក់ទាបដែរ។ យើងកំពុងពិនិត្យបញ្ហានេះ ប៉ុន្ដែ មិនទាន់ឈានដល់ទេ តែយើងនឹងឈានដល់នៅជុំទី២ យើងប្រកាសជុំទី១ហើយ! ជុំទី២ ឬជុំទី៣ អំពីលទ្ធភាពនៃការបញ្ជេញទុនបម្រុងរបស់រដ្ឋប្រាក់សន្សំរបស់រដ្ឋ។ សម្ដេចបានបន្ថែមទៀតថា “រដ្ឋគ្រាន់តែអំពាវនាវឲ្យវិស័យឯកជន និងវិស័យឯកជន ធ្វើការផ្ដល់នូវការយោគយល់គ្នា រាប់ទាំងវិស័យធនាគារយោគយល់ចំពោះការពន្យារពេលសង គ្រាន់តែពន្យារពេលសងដល់គ្នា។ ដល់ដំណាក់កាលសងបញ្ចប់គ្នា មានការលំបាក ដូច្នេះ មិនគួរប្រើប្រាស់ពេលវេលានេះ ដើម្បីទៅរឹបអូសយកផ្ទះគ្នាទេ… ពន្យារ… គេថា បន្ថយការប្រាក់”។
ដោយ៖ Stince
