We TV Cambodia

រដ្ឋាភិបាលកម្ពុជាប្រកាសផ្អាកនាំចូលត្រី ៤ ប្រភេទ ដើម្បីជួយដល់ផលិតកម្មក្នុងស្រុក

រដ្ឋាភិបាលកម្ពុជាប្រកាសផ្អាកនាំចូលត្រី ៤ ប្រភេទ ដើម្បីជួយដល់ផលិតកម្មក្នុងស្រុក

ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានចេញសេចក្ដី​ប្រកាសជូនសាធារណៈឲ្យបានជ្រាបថា  ក្នង​ឱកាសជួបសំណៈសំណាលជាមួយប្រជាកសិករ វារីវប្បកម្មនៅមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍ពូជ​ត្រីទឹកសាបបាទី ខេត្ដព្រៃវែង សម្ដេចតេជោ ហ៊ុនសែន បាន​ណែនាំ​ហើយ ណែនាំ​ទៀត​ឲ្យ​ប្រើ​ប្រាស់​ឱកាស​មាស​ក្នុង​ការដាំដុះ ចិញ្ចឹម​ត្រី និង​សត្វ ដើម្បី​ឈាន​ទៅ​ដល់​ការកាត់បន្ថយ​ការ​នាំ​ចូល និង​សំណូមពរ​របស់​សមាគម​វា​រី​វប្បករ​នៅ​កម្ពុជា​ផង​នោះ ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ បានធ្វើការ​ពិនិត្យ និង​ពិចារណា​ក្នុងការ​ផ្អាក​ជា​បណ្តោះ អាសន្ន​នូវ​ការនាំ​

ចូល ផលិតផល​ជលផល ដែល​វា​រី​វប្បករ​ក្នុងស្រុក​អាច​ផលិត​បាន ដូចជា ត្រី​ប្រា ត្រី​ពោ ត្រី​អណ្តែង និង​ត្រី​ឆ្ពោះ​ជាដើម ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​ទីផ្សារ​ផលិតផល​វារីវប្បកម្ម​នាពេល​បច្ចុប្បន្ន ។ ដូចនេះ ដើម្បី​ដោះ ស្រាយ​បញ្ហា​ខាងលើ​នៅ ព្រឹក​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២១ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​រៀប​ចំ​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ​រួមមាន​សមាគម​វា​រី​វប្បករ​នៅ​កម្ពុជា និង​តំណាង​អាជីវករ​នាំចេញ នាំចូល​ផល ផលិតផល ជលផល និង​បាន​ព្រមព្រៀងគ្នា​អនុវត្ត​នូវ​វិធានការ​បន្ទាន់​មួយចំនួន​ដូចខាងក្រោម​៖

​១. សមាគម​វា​រី​វប្បករ​នៅ​កម្ពុជា​ត្រូវ​រៀបចំ​ផ្តល់ជូន​នូវ​ព័ត៌មាន​ដែល ទាក់ទង​ទៅនឹង​ប្រភេទ បរិមាណ​ផល ផលិតផល​វារីវប្បកម្ម​ដែល​ត្រូវ​ដល់ពេល​ប្រមូល​ផល​នៅតាម​ខែ​នីមួយៗ ដល់​អា​ជីករ​ប្រមូល​ទិញ នាំចេញ នាំចូល​ផល ផលិតផល​ជលផល ដើម្បី​ចុះ​ប្រមូល​ទិញ​ផល ផលិតផល​ជលផល​ដែល​ផលិត បាន​ក្នុងស្រុក​ទាំងនោះ​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​។

២. តំណាង​អាជីវករ​នាំចេញ នាំចូល​ផល ផលិតផល​ជលផល បាន​យល់ព្រម​ផ្អាក​នូវ​ការ​ស្នើសុំ​នាំចូល​ប្រភេទ​ត្រី​ដែល​វា​រី​វប្បករ​ផលិត​បាន​ច្រើន​ដូចជា ត្រី​ប្រា ត្រី​ពោ ត្រី​អណ្តែង និង ត្រី​ឆ្តោ ព្រមទាំង ប្រភេទ​ត្រី​មួយចំនួនទៀត​ដែល​អាច​ចិញ្ចឹម​បាន​ក្នុងស្រុក តាម​ការជូនដំណឹងរ​បស់​សមាគម​វា​រី​វប្បករ​នៅ​កម្ពុជា​។​

​៣. ​តំណាង​អា​ជីករ​នាំចេញ នាំចូល​ផល ផលិតផល​ជលផល បាន​ឯកភាព​ក្នុងការ​បង្កើត​នូវ​សមាគម និង​បណ្តុំ​អ្នកប្រមូល​ទិញ​ផល ផលិតផល​ជល​នៅតាម​តំបន់ ដើម្បី​ប្រមូល​ទិញ​ផល ផលិតផល​ជលផល​ដែល​ផលិត​បាន​ក្នុងស្រុក​។

៤. ចំពោះ​ការ​នាំ​ឆ្លងកាត់​ផល ផលិតផល​ជលផល តំណាង​អាជីវករ​នាំចេញ នាំចូល​ផល ផលិតផល​ជលផល ធានា​ថា​នឹង​មាន​ការចុះបញ្ជី​ទទួលស្គាល់​នៅ​ដើមទី​និង​ចុង​ទី​ពី​មន្ត្រី​ជលផល​មាន​សមត្ថកិច្ច និង​ធានា​ថា​ មិន​មាន​ការ​ទម្លាក់​ចែកចាយ​ផល ផលិតផល​ជលផល​ឆ្លងកាត់​នេះ​ចូលទៅក្នុង​ទីផ្សារ​ក្នុងស្រុក​ឡើយ​។

អត្ថបទដោយ៖ ពិសី

 

Related Articles