We TV Cambodia

រដ្ឋាភិបាថៃសម្រេចផ្ដល់កម្ចីជាង ១,៦ពាន់លានដល់ក្រុមហ៊ុនអាកាសចរណ៍ Thai Airways

រដ្ឋាភិបាថៃសម្រេចផ្ដល់កម្ចីជាង ១,៦ពាន់លានដល់ក្រុមហ៊ុនអាកាសចរណ៍ Thai Airways
លោក prayuth chan-ocha នាយករដ្ឋមន្ត្រីថៃ (ប្រភព៖ Google)

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឲ្យដឹងថា រដ្ឋាភិបាលថៃបានសម្រេចផ្ដល់កម្ចីថវិកាប្រមាណ ១,៦៦០លានដុល្លារអាមេរិក ដល់ក្រុមហ៊ុនអាកាសចរណ៍ Thai Airways ដើម្បីដោះស្រាយបញ្ហាដែលកើតឡើងដោយសារ COVID-19 និងអាចបើកប្រតិបត្តិការរបស់ខ្លួនឡើងវិញ។

ប្រាក់កម្ចីនេះដែរ គឺក្រសួងហិរញ្ញវត្ថុថៃជាអ្នកទទួលខុសត្រូវ ហើយសម្រាប់រយៈនៃកម្ចីនេះគឺផ្ដល់ឲ្យត្រឹមតែមួយឆ្នាំប៉ុណ្ណោះ និងត្រូវប្រើសម្រាប់បើក​ដំណើរ​ការ​អាជីវកម្ម ក៏​ដូច​ជា​ការ​ចំណាយ​ផ្សេងៗ រាប់​បញ្ចូល​ទាំង​ផែន​ការ​ចូល​និវត្តន៍​សម្រាប់​បុគ្គលិកជាដើម។

ព្រលានយន្តហោះសុវណ្ណភូមិប្រទេសថៃ (ប្រភព៖ Google)

គូសបញ្ជាក់ផងដែរថា ក្រុមហ៊ុនអាកាសចរណ៍ Thai Airways បានកាត់បន្ថយបុគ្គលិកប្រមាណ ៣០% ទៅ ៤០% មកហើយដើម្បីបន្ធូរបន្ថយបន្ទុក និងកាត់បន្ថយបញ្ហាដែលកំពុងតែជួបប្រទះ ជាពិសេសគេពុំទាន់ដឹងថាពេលណាជំងឺ COVID-19 បានធូរស្បើយ និងត្រឡប់មករកស្ថានភាពដើមវិញនោះទេ។

អត្ថបទដោយ៖ Nevin

ប្រភព៖ Bangkok Post

Related Articles