We TV Cambodia

រដ្ឋមន្ត្រីពាណិជ្ជកម្មរុស្ស៊ី សម្រេចចាក់វ៉ាក់សាំងដែលប្រទេសខ្លួនអះអាងថា អាចប្រឆាំងកូវីដ១៩ បាន

រដ្ឋមន្ត្រីពាណិជ្ជកម្មរុស្ស៊ី សម្រេចចាក់វ៉ាក់សាំងដែលប្រទេសខ្លួនអះអាងថា អាចប្រឆាំងកូវីដ១៩ បាន
រុស្ស៊ីសាកល្បងវ៉ាក់សាំងលើមនុស្ស (ប្រភព៖ internet)

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មរុស្ស៊ី លោក Denis Manturov បានសម្រេចចាក់វ៉ាក់សាំងប្រភេទ Sputnik V ដែលជារបស់រុស្ស៊ី និងជាវ៉ាក់សាំងដែលរដ្ឋាភិបាលរបស់ខ្លួនបានអះអាងថា អាចប្រឆាំងជំងឺកូវីដ១៩ បាន១០០%។

លោក Denis Manturov រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មរុស្ស៊ី (ប្រភព៖ internet)

លោក Denis Manturov បានឲ្យដឹងថា «នៅថ្ងៃដំបូង លោកមានអាការៈសីតុណ្ហភាពឡើងខ្ពស់បន្តិច ហើយនៅថ្ងៃទី២ ដោយសាររាងកាយប្រើគ្លុយកូសច្រើន ខ្ញុំមានអារម្មណ៍ឈឺបន្តិចបន្តួចនៅផ្នែកក្បាលខាងក្រោយ។ នៅថ្ងៃទី៣ ខ្ញុំមិនមានអារម្មណ៍ទាំងអស់នោះទៀតទេ។ ការចាក់វ៉ាក់សាំងនេះមានរយៈពេលជាងពីរសប្តាហ៍មកហើយ ហើយខ្ញុំអាចរាយការណ៍បានថា មិនមានការខុសប្លែកណាមួយចំពោះរាងកាយរបស់ខ្ញុំទេ»។

វ៉ាក់សាំង Sputnik V របស់រុស្ស៊ី (ប្រភព៖ rfi)

សូមជម្រាបថា កាលពីថ្ងៃទី១១ ខែសីហា រុស្ស៊ីបានប្រកាសថា ខ្លួនបានទទួលជោគជ័យលើការសាកល្បងវ៉ាក់សាំងប្រឆាំងកូវីដ១៩ ដែលវាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រឆាំងជំងឺនេះ។ ប៉ុន្តែ ទោះជាយ៉ាងណា គិតមកទល់ពេលនេះ អង្គការសុខភាពពិភពលោកនៅមិនទាន់ប្រកាសថា មានវ៉ាក់សាំងណាអាចប្រើប្រាស់ជាសកលបាននៅឡើយនោះទេ។

អត្ថបទដោយ៖ Nevin

Related Articles