We TV Cambodia

រដ្ឋមន្ត្រីក្រសួងសុខាភិបាល៖ វ៉ាក់សាំង ២ប្រភេទប៉ុណ្ណោះលើពិភពលោក ដែលបានអនុញ្ញាតឲ្យប្រើប្រាស់

រដ្ឋមន្ត្រីក្រសួងសុខាភិបាល៖ វ៉ាក់សាំង ២ប្រភេទប៉ុណ្ណោះលើពិភពលោក ដែលបានអនុញ្ញាតឲ្យប្រើប្រាស់
ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល (ប្រភព៖ pressocm.gov)

ចាប់តាំងពីមានការផ្ទុះជំងឺកូវីដ១៩ មក បណ្ដាប្រទេសជាច្រើនបានខិតខំស្រាវជ្រាវស្វែងរកវ៉ាក់សាំងការពារជំងឺនេះ ហើយគិតមកទល់ពេលនេះ វ៉ាក់សាំងការពារជំងឺកូវីដ១៩ មានតែ ២ប្រភេទប៉ុណ្ណោះលើពិភពលោក ដែលត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់។ នេះបើយោងតាមការឲ្យដឹងពីឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។

វ៉ាក់សាំងកូវីដ១៩ (រូបតំណាង / ប្រភព៖ Google)

ក្នុងចំណោមវ៉ាក់សាំងទាំង ២ប្រភេទនេះ គឺពុំទាន់វត្តមានវាក់សាំងរបស់អាមេរិក និងសហភាពអឺរ៉ុបនោះទេ ពោលមានមួយជារបស់ចិន ដែលមានឈ្មោះថា CanSinoBio និងមួយទៀតជារបស់រុស្ស៊ី ដែលមានឈ្មោះថា Gamaleya Research Institute (តែមិនទាន់បានធ្វើ phase 3 trial នៅឡើយទេ)។

វ៉ាក់សាំងកូវីដ១៩ (រូបតំណាង / ប្រភព៖ Google)

ក្រៅពីនេះ ក៏មានវ៉ាក់សាំងចំនួន៨ ទៀតកំពុងធ្វើ phase 3 trial ក្នុងពិភពលោក និងមានវ៉ាក់សាំងជាង ១៦៥ ប្រភេទផ្សេងទៀត កំពុងដំណើរការសាកល្បងទាំង Pre-clinical និង Clinical phase ដែលក្នុងនោះមានវ៉ាក់សាំង៣២ ប្រភេទកំពុងសាកល្បងលើមនុស្ស។

វ៉ាក់សាំងកូវីដ១៩ (រូបតំណាង / ប្រភព៖ Google)

សូមជម្រាបផងដែរថា គិតមកទល់ថ្ងៃទី២១ ខែសីហានេះ ចំនួនអ្នកឆ្លងកូវីដ១៩ នៅទូទាំងពិភពលោកបានកើនដល់ ២២,៨៦៦,១៩៨នាក់ និងអ្នកស្លាប់ចំនួន ៧៩៧,១៦៦នាក់ ខណៈអ្នកជាសះស្បើយមានត្រឹមតែ ១៥,៥២១,១៤៥នាក់ប៉ុណ្ណោះ។

អត្ថបទដោយ៖ Nevin

Related Articles