We TV Cambodia

រដ្ឋមន្ដ្រីក្រសួងទេសចរណ៍៖ វិស័យទេសចរណ៍កម្ពុជាហាក់មានសញ្ញាណវិជ្ជាមានឡើងវិញ  

រដ្ឋមន្ដ្រីក្រសួងទេសចរណ៍៖ វិស័យទេសចរណ៍កម្ពុជាហាក់មានសញ្ញាណវិជ្ជាមានឡើងវិញ  

ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងកាលពីពេលថ្មីៗនេះថា ទោះបីជាវិស័យទេសចរណ៍កម្ពុជា បាននិងកំពុងទទួលរងឥទ្ធិពលយ៉ាងខ្លាំង​ពី​វិបត្តិ​នៃជំងឺកូវីដ-១៩ ក៏ដោយ តែសង្កេតឃើញនូវសញ្ញាណវិជ្ជមានមួយចំនួន គិតចាប់ពីដើមខែឧសភាមក។

លើកឡើងបែបនេះ បានធ្វើឡើងក្នុងពិធីប្រកាសដាក់ ឲ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងក្រមប្រតិបត្តិដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំង៦ នៅទៅទាំងប្រទេសរួចមក ក្រសួងទេសទេសចរណ៍ និងរដ្ឋបាលរាជធានីភ្នំពេញ បានរកឃើញមូលដ្ឋានអាជីវកម្មទេសចរណ៍ចំនួន ៣៣ទីតាំង ដែលបានអនុវត្តប្រតិបត្តិតាមយ៉ាងត្រឹមត្រូវចំពោះបទដ្ឋានគតិយុត្ត នៅព្រឹកថ្ងៃទី២៩ ខែមិថុនានេះ។

ឯកឧត្ដម ថោង ខុន បានបន្តថា បន្ថែមលើនេះ ក្នុងរយៈពេល០៣សប្តាហ៍ នៃខែមិថុនានេះ មានភ្ញៀវទេសចរជាង ៤៥ម៉ឺននាក់ ចេញដើរទស្សនានៅទូទាំងប្រទេស ក្នុងកំណើនប្រមាណ ៧.២៤% ធៀបនឹងរយៈពេល០៣សប្តាហ៍ នៃខែឧសភា កន្លងមក។ កត្តានេះបញ្ជាក់ថា ភ្ញៀវទេសចរក្នុងស្រុកនៅតែបន្តកើនឡើងជាបន្តបន្ទាប់ គិតចាប់ពីចុងខែមេសាមកម៉្លេះ។ ដោយឡែកសម្រាប់រាជធានីភ្នំពេញ ក្នុងរយៈពេល៤ខែដើមឆ្នាំនេះ ទទួលបានទេសចរបរទេសចំនួន ៧៧៥,៧៥០នាក់ ថយចុះ -៤៦.២%​ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។

ឯកឧត្ដមក៏ បានបញ្ជាក់ថា ការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរនេះ ពិតជាបានបង្ករផលប៉ះពាល់ជាច្រើនដល់ប្រតិបត្តិករទេសចរណ៍ ជាក់ស្តែង គិតត្រឹមថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ មានអាជីវកម្មទេសចរណ៍បិទ និងបិទបណ្ដោះអាសន្នសរុប២ ៩៥៦ទីតាំង និងមានបុគ្គលិកបម្រើការងារផ្ទាល់ សរុប ៤៥,៤០៥នាក់។ យ៉ាងណាមិញយើងសង្កេតឃើញថា គោលដៅរាជធានីភ្នំពេញមិនទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរខ្លាំងដូចគោលដៅទេសចរណ៍ធំៗផ្សេងទៀតឡើយ។

ដោយ៖ Stince

Related Articles