We TV Cambodia

រដ្ឋបាល​រាជធានី​ភ្នំពេញ ​ពិចារណា​ជ្រើស​រើសយក​ក្រុមហ៊ុន​ចំនួន​៣ ​ដើម្បី​ផ្តល់​សេវា​ប្រមូល​សំរាម

រដ្ឋបាល​រាជធានី​ភ្នំពេញ ​ពិចារណា​ជ្រើស​រើសយក​ក្រុមហ៊ុន​ចំនួន​៣ ​ដើម្បី​ផ្តល់​សេវា​ប្រមូល​សំរាម

រដ្ឋបាលរាជធានីភ្នំពេញ កំពុងពិចារណាក្នុងការជ្រើសរើសក្រុមហ៊ុនចំនួន៣ ដើម្បីបម្រើសេវាប្រមូលសំរាមក្នុងរាជធានីភ្នំពេញ ខណៈរដ្ឋាភិបាលទើបតែប្រកាស​ដកហូត​សិទ្ធិ​ប្រមូល​សំរាម​ពីក្រុមហ៊ុន​ស៊ិន​ទ្រី ដើម្បីឱ្យ​រដ្ឋ​កាន់កាប់​សិនកាលពីឆ្នាំមុន។

ឡានដឹកស​ម្រាមរបស់ក្រុមហ៊ុន ស៊ិនទ្រី

លោកម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បានប្រាប់ឲ្យដឹងថា រដ្ឋបាល​រាជធានី​ភ្នំពេញ កំពុង​ពិចារណា និង​វាយតម្លៃ ដោយ​ជ្រើស​យក​ក្រុមហ៊ុន​ចំនួន​៣ ដើម្បី​ផ្តល់​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង ប្រកប ដោយ​លក្ខណៈ​ស្តង់ដារ​នៅក្នុង​រាជធានី​ភ្នំពេញ​ និងទទួលខុសត្រូវ​ប្រមូល​សំរាម​ក្នុង​ខណ្ឌ​ទាំង​១៤ តាម​តារាង ពេលវេលា​ជាក់លាក់ ក្នុងការ​ប្រមូល និង​គ្រប់​ច្រក​ផ្លូវ​ទាំងអស់​។

ឡានដឹកស​ម្រាមរបស់ក្រុមហ៊ុន ស៊ិនទ្រី

​លោក​បន្ដថា ដ្បិតតែពេលវេលា​នៃ​ការចាប់ផ្តើម​ការអនុវត្ត​ការងារ​របស់​ក្រុមហ៊ុនប្រមូល​សំរាម​ថ្មីមិនទាន់​បានកំណត់​ជាក់លាក់​យ៉ាងណាក្តី តែរដ្ឋបាលរាជធានី​ភ្នំពេញនឹង​រៀបចំ​ការប្រមូល​សំរាមដោយ​បែងចែក​ខណ្ឌ​ទាំង​១៤ ជា ​៣​តំបន់ ហើយ​តំបន់​នីមួយៗមាន​ក្រុមហ៊ុន​មួយ​ជា​អ្នកទទួលខុសត្រូវ និង​រៀបចំ​តារាង​ពេលវេលា​ជាក់ លាក់​ក្នុង​ការប្រមូល​សំរាម​ពី​គ្រប់​ច្រក​ផ្លូវ ចេញចូល ផងដែរ​។​

ឡានដឹកស​ម្រាមរបស់ក្រុមហ៊ុន ស៊ិនទ្រី

សូមជម្រាបថា ក្នុងមួយថ្ងៃៗ បរិមាណសម្រាម និងសំណល់រឹងក្នុងរាជធានីភ្នំពេញមានប្រមាណជា ៣,០០០តោន ដែលត្រូវប្រមូលយកទៅចាក់នោទីលានចាក់សម្រាម ហើយកាលកាលពី​ខែតុលា ឆ្នាំ​២០១៩ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានប្រកាស​ដកហូត​សិទ្ធិ​ប្រមូល​សំរាម​ពី ក្រុមហ៊ុន​ស៊ិន​ទ្រី ដើម្បីឱ្យ​រដ្ឋ​កាន់កាប់​សិន​។

អត្ថបទដោយ៖ Nevin

Related Articles