We TV Cambodia

រដ្ឋបាលរាជធានីភ្នំពេញ បន្តអំពាវនាវដល់កម្មករឲ្យចូលធ្វើការឡើងវិញ ខណៈសំរាមចេះតែកើនឡើង

រដ្ឋបាលរាជធានីភ្នំពេញ បន្តអំពាវនាវដល់កម្មករឲ្យចូលធ្វើការឡើងវិញ ខណៈសំរាមចេះតែកើនឡើង

រដ្ឋាបាលរាជធានីភ្នំពេញ នៅតែបន្តការអំពាវនាវដល់កម្មករប្រមូលសំរាមរបស់ក្រុមហ៊ុន ស៊ិន ទ្រី ទាំងអស់ឲ្យចូលធ្វើការឡើងវិញឲ្យបានឆាប់ ខណៈសំរាមក្នុងរាជធានីភ្នំពេញចេះតែកើនឡើងជាបន្តបន្ទាប់គ្រប់ទីកន្លែង។

យោងតាមសេចក្ដីជូនដំណឹងមួយរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កន្លងមក រដ្ឋបាលរាជធានីភ្នំពេញ បានខិតខំប្រជុំសម្របសម្រួលដោះស្រាយវិវាទរវាងក្រុមមហ៊ុន ស៊ិន ទ្រី និងបងប្អូនកម្មករជាច្រើនលើកច្រើនសារ រហូតមានការព្រមព្រៀងគ្នារួចហើយកាលពីថ្ងៃទី០៧ ខែតុលាកន្លងទៅ ប៉ុន្តែការព្រមព្រៀងនេះ ត្រូវបានបងប្អូនកម្មកររបស់ក្រុមហ៊ុន ស៊ិន ទ្រី មិនគោរពឡើយ ហើយនៅតែបន្តទាមទារអត្ថប្រយោជន៍ខុសច្បាប់តទៅទៀត។

បន្ថែមពីនេះទៀត រដ្ឋាបាលរាជធានីភ្នំពេញ សូមអំពាវនាវឲ្យកម្មករក្រុមហ៊ុន ស៊ិន ទ្រី ទាំងអស់ ចូលធ្វើការឡើងវិញ ដោយកុំបន្តធ្វើកូដកម្មខុសច្បាប់តទៅទៀត ដែលនាំឲ្យបាត់បង់ប្រាក់អត្ថប្រយោជន៍នានារបស់បងប្អូនដែលច្បាប់បានកំណត់។

ទោះជាយ៉ាងក៏ដោយ គិតមកទល់ពេលនេះ កម្មករប្រមូលសំរាមមិនទាន់យល់ព្រមចូលធ្វើការវិញនៅឡើយទេ ហើយគេក៏ពុំទាន់ឃើញមានដំណោះស្រាយណាមួយ ដែលចេញជាផ្លែផ្កាក្នុងការដោះស្រាយបញ្ហាសំរាមនេះដែរ ខណៈប្រជាពលរដ្ឋជាច្រើនកំពុងរអ៊ូរទាំនឹងបញ្ហានេះ។

អត្ថបទដោយ៖ Nevin

Related Articles