We TV Cambodia

រដ្ឋបាលរាជធានីភ្នំពេញ សំណូមពរពលរដ្ឋទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ក្នុងថ្ងៃឈប់សម្រាកភ្នំបិណ្ឌខាងមុខនេះ

រដ្ឋបាលរាជធានីភ្នំពេញ សំណូមពរពលរដ្ឋទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ក្នុងថ្ងៃឈប់សម្រាកភ្នំបិណ្ឌខាងមុខនេះ

អត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ

ភ្នំពេញ៖ ​រដ្ឋបាលរាជធានីភ្នំពេញ  សំណូមពរពលរដ្ឋទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ក្នុងថ្ងៃឈប់សម្រាកភ្នំបិណ្ឌខាងមុខនេះ ដោយសារតែបុគ្គលិកមួយចំនួននៃក្រុមហ៊ុន ប្រមូលសំរាមនឹងឈប់សម្រាក ដូច្នេះការប្រមូលសំរាមនឹងមានភាពរអាក់រអួល។ នេះបើតាម សេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០នេះ។

ក្នុងសេចក្ដីជូនដំណឹងបានឱ្យដឹងថា  ក្នុងឱកាសថ្ងៃឈប់សម្រាក នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលបុគ្គលិក កម្មករ របស់ក្រុមហ៊ុនស៉ីនទ្រីមួយចំនួន ត្រូវឈប់សម្រាកពីការងារ ដូចនេះ ការប្រមូលសំរាមនៅតាមគោលដៅមួយចំនួនមិនបានទៀតទាត់នោះទេ។

ទន្ទឹមនឹងនេះ​ ដើម្បីថែរក្សាសោភ័ណភាព អនាម័យ បរិស្ថានរាជធានី រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវដល់ប្រជាពលរដ្ឋជាម្ចាស់លំនៅឋាន ម្ចាស់អាជីវកម្ម សេវាកម្ម ដែលមានទីតាំងក្នុងរាជធានីភ្នំពេញទាំងអស់ សូមមេត្តាយោគល់ និងអធ្យាស្រ័យ កុំបញ្ចេញសំរាម សំណល់រឹងមកដាក់នៅតាមដងផ្លូវសាធារណៈ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនេះ ដោយសូមរក្សាការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ នៅក្នុងទីតាំងរៀងៗខ្លួនជាបណ្ដោះអាសន្ន៕

Related Articles