We TV Cambodia

រដ្ឋបាលរាជធានីភ្នំពេញ ព្រមានបិទភោជនីយដ្ឋាន ឬអាហារដ្ឋានណាដែលមិនអនុវត្តតាមវិធានការក្នុងការទប់ស្កាត់ជំងឺ COVID-19

រដ្ឋបាលរាជធានីភ្នំពេញ ព្រមានបិទភោជនីយដ្ឋាន ឬអាហារដ្ឋានណាដែលមិនអនុវត្តតាមវិធានការក្នុងការទប់ស្កាត់ជំងឺ COVID-19
សេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ (ប្រភព៖ ហ្វេសប៊ុក)

រដ្ឋបាលរាជធានីភ្នំពេញ ព្រមានបិទភោជនីយដ្ឋាន ឬអាហារដ្ឋានណាដែលមិនអនុវត្តតាមវិធានការក្នុងការទប់ស្កាត់ជំងឺ COVID-19 ។ នេះបើយោងតាមសេចក្ដីជូនដំនឹងរបស់រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ។

រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងដល់ភោជនីយដ្ឋាន និងអាហារដ្ឋានទាំងអស់ឲ្យមានការប្រុងប្រយ័ត្ន និងចូលរួមក្នុងការទប់ស្កាត់ការរីករាលដាលនៃ COVID-19 ក្រោយសង្កេតឃើញថា ប្រជាពលរដ្ឋខ្លះមិនមានការភ័យខ្លាច និងបាត់ការប្រុងប្រយ័ត្ន ចំពោះជំងឺនេះ។ មិនតែប៉ុណ្ណោះ នៅតាមភោជនីយដ្ឋាន និងអាហារដ្ឋានមួយចំនួនបានខ្វះការប្រុងប្រយ័ត្ន ទាំងម្ចាស់ភោជនីយដ្ឋាន និងភ្ញៀវ ដោយពុំបានអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ៖

សេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ (ប្រភព៖ ហ្វេសប៊ុក)

អត្ថបទដោយ៖ Nevin

Related Articles