ភ្នំពេញ៖ ថ្មីនេះ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដីប្រកាស ជូនដល់ប្រជាជនខ្មែរទាំងអស់ សូមមេត្ដាកុំភ័យខ្លាចនឹងការរាតត្បាតមេរោគ ខូវីដ១៩ ខណៈដែលប្រទេសកម្ពុជា របស់យើងនៅមិនទាន់មានការ កើតឡើងនូវមេរោគនេះនៅឡើយទេ។
រដ្ឋបាលរាជធានីភ្នំពេញ សង្កេតឃើញថា ក្នុងរយៈពេល២ថ្ងៃកន្លងមកនេះ បងប្អូនប្រជាពលរដ្ឋនៅក្នុងរាធានីភ្នំពេញ បានសម្រុកទៅទិញទំនិញ ស្ដុកទុកជាពិសេសអាហារស្បៀងប្រចាំថ្ងៃ ដែលជាហេតុធ្វើឲ្យជនឆ្លៀតឱកាសនិយម ដំឡើងថ្លៃទំនិញ ខណៈដែលស្បឿងអាហារបំរុងនៅក្នុងរាជធានីភ្នំពេញពុំបាន ប្រឈមនឹងការខ្វះខាតនោះទេ។ លើសពីនេះទៅទៀត ដូចបងប្អូនបានជ្រាបស្រាប់ហើយថា ព្រះរាជណាចក្រកម្ពុជា យើងបានផលិតស្បៀងលើសការបំរុងរហូតនាំចេញទៅក្រៅប្រទេសថែមទៀត។
ខាងក្រោមគឺជាសេចក្ដីប្រកាស របស់រដ្ឋបាលរាជធានីភ្នំពេញ។
អត្ថបទដោយ៖ Stince
