We TV Cambodia

រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្ដីជូនដំណឹង ស្ដីពីការរៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាម

រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្ដីជូនដំណឹង ស្ដីពីការរៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាម

ដោយ៖ស្រីពេជ្រ

ប្រភពរូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ ក្នុងគោលបំណង ដើម្បីជាការរក្សាសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក៏ដូចជាដើម្បីរក្សាសន្តិសុខជូនប្រជាពលរដ្ឋក្នុងឱកាស បុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាម។ នេះបើតាមសេចក្ដីប្រកាសពីរដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២០ កន្លងទៅនេះ។

ដើម្បីការចូលរួមអបអរសាទរ និងធានាបាននូវសុខសុវត្ថិភាពនៅក្នុងការប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៧​​ ខែ មករា ឆ្នាំ ២០២០ ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការណែនាំដល់មន្ទីរ អង្គភាព ខណ្ឌ សង្កាត់ សមាគម ក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល និងសាធារណជនក្នុងរាជធានីភ្នំពេញដូចតទៅ៖

១)ហាមដាច់ខាត៖

  • មិនឱ្យមានការដុតផាវ​ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទក្នុងពិធីបុណ្យ
  • មិនអនុញ្ញាតឱ្យលេងល្បែងស៊ីសងគ្រប់ប្រភេទ
  • រាល់ការហែក្បួនផ្សេងៗទាំងបែបសាសនា ឬប្រពៃណីដែលគ្មានការអនុញ្ញាតត្រូវបានហាមឃាត់។

២)នៅគ្រប់កន្លែងទីកម្សាន្តនានា និងគ្រប់ទីកន្លែងទាំងអស់ត្រូវមានការប្រុងប្រយ័ត្នក្នុងការអុជទៀនធូប ភ្លើងចង្រ្កាន ចរន្តអគ្គិសនីជាដើម។

៣)ចរាចរនៃការនាំចូល ចែកចាយផាវ ជាតិផ្ទុះគ្រប់ប្រភេទគឺមិនមានជាដាច់ខាត។

៤)គ្រប់អង្គភាពពាក់ព័ន្ធត្រូវផ្សព្វផ្សាយព័ត៌មាននេះទៅកាន់បុគ្គលិក និងប្រជាពលរដ្ឋ។

៥)បណ្ដាសមាគមចិន និងវៀតណាម នឹងចូលរួមផ្សព្វផ្សាយខ្លឹមសារនេះតាមសេចក្ដីជូនដំណឹងនេះ។

៦)ស្នងការនគរបាល់ និងស្ថាប័នពាក់ព័ន្ធត្រូវចេញបទបញ្ជាឱបានដិតដល់បំផុត។

៧)ជនណាបំពាន់សេចក្ដីណែនាំនេះ ឬបង្កឱ្យមានចលាចលក្នុងសង្គម និងត្រូវមានទោសតាមច្បាប់ជាធរមាន៕

Related Articles