We TV Cambodia

រដ្ឋបាលខេត្តព្រះសីហនុ បញ្ជារឲ្យរុះរើសំណង់គ្មានរបៀបរៀបរយចេញ ដើម្បីសាងសង់មន្ទីរពិសោធន៍វេជ្ជសាស្រ្ត

រដ្ឋបាលខេត្តព្រះសីហនុ បញ្ជារឲ្យរុះរើសំណង់គ្មានរបៀបរៀបរយចេញ ដើម្បីសាងសង់មន្ទីរពិសោធន៍វេជ្ជសាស្រ្ត

រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជារឲ្យរុះរើសំណង់គ្មានរបៀបរៀបរយនៅជាប់របងមន្ទីរពេទ្យបង្អែកខេត្តចេញ ដើម្បីសាងសង់អគារមន្ទីរពិសោធន៍វេជ្ជសាស្រ្ត។ នេះបើយោងតាមការប្រកាសរបស់រដ្ឋបាលខេត្តព្រះសីហនុ។

ការដែលបញ្ជារឲ្យមានការរុះរើនេះ ដោយសារតែនេះជាចំណីផ្លូវសាធារណៈ និងជាដីត្រៀមបម្រុងសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅជុំវិញមន្ទីរពេទ្យបង្អែកខេត្ត ដូច្នេះអ្នកសាងសង់សំណង់ទាំងនេះត្រូវប្រគល់ទីតាំងខាងលើជូនរដ្ឋបាលខេត្តវិញ ដើម្បីធ្វើការអភិវឌ្ឍន៍ទុកជាប្រយោជន៍សាធារណៈ ជាពិសេសសម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុយើងទាំងមូលតែម្ដង។

ដោយឡែក ចំពោះអគារមន្ទីរពិសោធន៍វេជ្ជសាស្រ្តនេះដែរ គឺកំពុងដំណើរការសាងសង់ ហើយមន្ទីរពិសោធន៍នេះ មានបំពាក់ដោយម៉ាស៊ីនពិនិត្យវិភាគ និងបរិក្ខារវេជ្ជសាស្ត្រទំនើបៗជួយសម្រួលក្នុងការពិនិត្យវិភាគជំងឺទូទៅ ពិសេសជំងឺឆ្លងដូចជាជំងឺកូវីដ-១៩ ជាដើម។

មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាលបាន និងកំពុងសិក្សាគម្រោងស្ថាបនាអគារមន្ទីរពេទ្យធំនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តផងដែរ ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនរបស់ខេត្តព្រះសីហនុ និងបំពេញតម្រូវការរបស់ប្រជាពលរដ្ឋទាំងមូលថែមទៀតផង។

អត្ថបទដោយ៖ Nevin

Related Articles