រូបភាពឯកសារ
ថ្មីៗនេះ រដ្ឋបាលខេត្តព្រះសីហនុ ទើបតែចេញសេចក្ដីប្រកាសព័ត៌មាន ជាសាធារណៈទៅដល់ អាជីវករ បង ប្អូនដែលប្រកបរបរអាជីវកម្មលក់ដូរលើឆ្នេរមួយចំនួនដូចជា ឆ្នេរអូរឈើទាល (អតីតអារីស្តុន) និងឆ្នេរអូរត្រេះ (អូរត្រេះ១ និងអូរត្រេះ២) ដោយស្នើសុំកិច្ចសហការរុះរើតូប រោង និងស្តង់លក់ដូររបស់ខ្លួន ស្របតាមស្មារតីនៃលិខិតជូនដំណឹងលេខ ៤៧៣/ ១៩ សជណ ចុះថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្ត។ ក្នុងករណីបងប្អូនមិនអនុវត្តតាមសេចក្ដីជូនដំណឹង នេះ រដ្ឋបាលខេត្តនឹងអនុវត្តវិធានការរដ្ឋបាលរុះរើ ដោយមិនទទួលខុសត្រូវចំពោះការខូចខាតសម្ភារៈ ឬបាត់បង់ ទ្រព្យសម្បត្តិ របស់បងប្អូនឡើយ។
សូមបញ្ជាក់ថារដ្ឋបាលខេត្តនឹងមិនអនុញ្ញាតឱ្យបងប្អូនបន្តលក់ដូរនៅលើឆ្នេរអូរឈើទាល (អតីតអារីស្តុន) និងឆ្នេរអូរត្រេះ (អូរត្រេះ១ និងអូរត្រេះ២) តទៅទៀតឡើយ ដើម្បីទុកលទ្ធភាពដល់ក្រុមការងារជំនាញរៀបចំ សណ្ដាប់ធ្នាប់ របៀបរៀបរយ កែលម្អសោភ័ណភាពឆ្នេរ រក្សាទុកជាឆ្នេរសាធារណៈ និងជាសម្បត្តិរួមរបស់ប្រជា ពលរដ្ឋខ្មែរទូទៅមកទស្សនាកម្សាន្ត។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ហ្វេសប៊ុក
