We TV Cambodia

រដ្ឋបាលខេត្ដបាត់ដំបង អំពាវនាវដល់ អ្នកវិនិយោគទុន ទាំងក្នុង និងក្រៅស្រុក ឲ្យចាប់អារម្មណ៍ក្ដាប់ឱកាស វិនិយោគនៅក្នុងខេត្ដនោះ

រដ្ឋបាលខេត្ដបាត់ដំបង អំពាវនាវដល់ អ្នកវិនិយោគទុន ទាំងក្នុង និងក្រៅស្រុក ឲ្យចាប់អារម្មណ៍ក្ដាប់ឱកាស វិនិយោគនៅក្នុងខេត្ដនោះ

រដ្ឋបាលខេត្ដបាត់ដំបង លោក ងួន រតនៈ បានអំពាវនាវដល់បណ្ដាអ្នកវិនិយោគទុន​ទាំងក្នុងស្រុក និងក្រៅស្រុក ឲ្យចាប់អារម្មណ៍ សម្លឹងមើលឱកាសនៃការវិនិយោគ ផ្នែកវិស័យសិកម្ម ក្នុងខេត្ដបាត់ដំបង ខណៈដែលបច្ចុប្បន្ន វិស័យមួយនេះ គឺជាវិស័យមានសក្ដានុពលខ្លាំង ប៉ុន្ដែបែមិនសូវមានអ្នកវិនិយោគ ទុនច្រើនចាប់អារម្មណ៍ទៅវិញ។

បច្ចុប្បន្ន ខេត្ដមួយនេះ ក៏កំពុងតែមាន អ្នកវិនិយោគទ្រង់ទ្រាយធំគឺ ចិន និង កូរ៉េ ដំណើការផលិត ផលិតផលកសិកកម្ម ផ្នែកម្សៅមីផងដែរ​។ ព្រោះម្យ៉ាងវិញទៀត ដំណាំដំលូងមីនេះ គឺជាប្រភេទបន្លែដែលមានសារធាតុ កាឡូរីខ្ពស់ ដោយផ្ទុកទៅដោយ កាបូននីត្រាត និង វីតាមីនសំខាន់ៗ ជាមួយនឹង សារធាតុរ៉ែផងដែរ។ លោក បានបញ្ជាក់ថា ក៏មានក្រុមហ៊ុន មួយដែលកំពុងតែ ដំណើរផលិត ម្សៅមី ហើយនាំចេញទៅទីផ្សារអន្ដរជាតិ។

បច្ចុប្បន្ន វិស័យសំខាន់ៗនៅក្នុងប្រទេសកម្ពុជាមាន បីគឺ វិស័យ កសិកម្ម វិស័យទេសចរណ៍ និង វិស័យសហគ្រាសខ្នាតតូច និងមធ្យមដែល ដើតួយ៉ាងសំខាន់ ក្នុងពង្រឹងសេដ្ឋកិច្ចជាតិ។

លោក បានបន្ថែមទៀតថា លោកចង់ឲ្យមានការវិនិយោគច្រើន ក្នុងខេត្ដមួយនេះ ជាពិសេស ក្នុងវិស័យសហគ្រាស ដែលអាចចាប់ផ្ដើមផលិត ពីវត្ថុធាតុដើម រហូតដល់ ទំនិញបញ្ចប់ ហើយធ្វើការនាំចេញទៅក្រៅ។ ការធ្វើឲ្យមានតម្លៃផ្នែកវិស័យកសិកម្ម ដោយទីផ្សារបានថ្លៃនោះ ទាល់តែមានការវិនិយោគទុនច្រើន ហើយមានតម្រូវខ្លាំង ផ្នែកវត្ថុធាតុដើម។​

កន្លងមក ក្នុងកំលុងពេល ៤ខែ​ដើមឆ្នាំ២០២០ ខេត្ដបាត់ដំបង បាននាំចេញនូវ អង្ករប្រមានជាចំនួន ១ម៉ឹនតោន ក្នុងនោះ ៣០%ជាឈ្មួញថ្នាក់ជាតិ និង ១៥%ជាឈ្មួញ ក្នុងខេត្ដនេះតែម្ដង។

ដោយ៖ Stince

Related Articles