We TV Cambodia

រដូវភ្ជុំ ប្រជាជន ហាក់មានភាពស្ងប់ស្ងាត់ ដើរផ្សារ ខណៈតម្លៃទំនិញខ្លះ បែជាឡើងថ្លៃ

រដូវភ្ជុំ ប្រជាជន ហាក់មានភាពស្ងប់ស្ងាត់ ដើរផ្សារ ខណៈតម្លៃទំនិញខ្លះ បែជាឡើងថ្លៃ

ជាប្រចាំឆ្នាំ ពិធិបុណ្យភ្ជុំត្រូវបានប្រារព្ធឡើង ទូទាំងប្រទេស ដែលប្រជាជនខ្មែររីករាយ ជាមួយនឹង ការធ្វើបុណ្យ ជួបជុំគ្រួសារ រៀបចំអាហារ ទៅវត្ដ ប្រគេនព្រះសង្ឃ មិនត្រឹមតែប៉ុណ្ណោះក៏មានការរៀបចំជាសំភារះប្រើប្រាស់​ក្នុងផ្ទះបាយ យកទៅវត្ដផងដែរ។

ការចំណាយជាប្រចាំឆ្នាំក្នុងឱកាសមួយនេះ​របស់ប្រជាពលរដ្ឋខ្មែរ​បានក្លាយជាទំលាប់ទៅហើយ សំរាប់ការទិញសំភារៈប្រើប្រាស់ គ្រឿងអាហារ ក្នុងការផ្គត់ផ្គង់ ប៉ុន្ដែសម្រាប់ឆ្នាំនេះវិញ ហាក់ខុសប្លែគ្នាទាំងស្រុង ដោយប្រជាពលរដ្ឋខ្មែរ មិនសូវមានការ ចំណាយដូចជាឆ្នាំរាល់ដងនោះទេ។

រូបភាពឯកសារ

អ្នកស្រី ហ្គេច អាជីវករលក់សំភារៈផ្ទះបាយ ឆ្នាំចាន និង សំភារៈសម្រាប់ប្រគេនព្រះសង្ឃ នៅផ្សារអូឡាំពិក បានត្អួញតែ្អថា កាលពីឆ្នាំមុនៗ ការលក់របស់គាត់ គឺរវល់ណាស់ ព្រោះមានភ្ញៀវមកទិញគាត់ច្រើន។ ប៉ុន្ដែសម្រាប់ឆ្នាំនេះ មានភាពស្ងប់ស្ងាត់ជាងឆ្នាំមុន ដល់ទៅ៥០% ហើយចំណែកតម្លៃទំនិញ ក៏ឡើងថ្លៃផងដែរ ព្រោះការនាំចូលទំនិញ ក៏ថ្លៃជាងឆ្នាំមុន។ អតិថិជនរបស់គាត់កន្លងមក អត់សូវឃើញមកទេ។

ជាមួយគ្នានេះ លោកស្រី វួច សីម ដែលបានប្រកបរបរលក់សាដកអស់រយៈពេលជាង២០ឆ្នាំបាននិយាយ​ថា កន្លងមកលោកស្រីជាអាជីវករលក់សម្ភារប្រគេនព្រះសង្ឃនៅផ្សារតាខ្មៅ ប៉ុន្តែដោយសារឧស្សាហ៍​មានជំងឺហើយវ័យកាន់តែជរា ក៏បានប្ដូរទីតាំងមកលក់នៅសង្កាត់ចាក់អង្រែក្រោមវិញ។ លោកស្រី​បន្ដថា បើលក់នៅតែអត់ដាច់ទៀតលោក ស្រី ឈប់លក់ហើយ កាលមិនទាន់មានកូវីដ លក់ដាច់ជាង​២០សាដក តូចបំផុតក៏បាន១០ដែរ ព្រលឹមឡើងដឹងតែគេមកទិញហើយ។ សាដកមានច្រើនប្រភេទ ខ្នាតធំ តម្លៃចាប់ពី២០០០រៀលឡើងទៅ និងខ្នាតតូចចាប់ពី ១៥០០០រៀល ក្នុងនោះមានដូចជា ស្ករស ទឹកដោះគោ តែ ច្រាសនិងថ្នាំដុសធ្មេញ ស្បង់ជីវរបស់ព្រះសង្ឃជាដើម។

រូបភាពឯកសារ

​អាជីវករ នៅផ្សាអូឬស្សី អ្នកស្រី ឃិន សុគន្ធា ម្ចាស់​តូប​ដែល​លក់​សម្លៀកបំពាក់​បែ​ប​ខ្មែរ​ បាន​និយាយថា​  ការលក់​ធ្លាក់ចុះ​ប្រហែល ៣០ ភាគរយ​។ អ្នកស្រីគិតថា​មនុស្ស​កំពុង​ប្រើ​សម្លៀកបំពាក់​ដែល​ពួកគេ​មាន​តាំងពី​ឆ្នាំមុន​។ អ្នកស្រី​ត្រូវ​តម្លើងថ្លៃ​ប្រហែល ២០ ភាគរយ​ដើម្បី​ព្យាយាម​លក់ ទោះបី​តម្លៃ​នេះ​ថ្លៃ​ជាង​ថ្លៃ​​ដើម​បន្តិច​ក៏ដោយ​។​

​​ចំណែក អ្នកទិញ​ទំនិញ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ពន្យល់ថា នាង​បាន​ចំណាយ​ប្រាក់​ជិត ៥០ ដុល្លារ​សម្រាប់​សម្លៀកបំពាក់​របស់​នាង រីឯ​កាលពី​ឆ្នាំមុន​នាង​បាន​ចំណាយ​តែ ៤០ ដុល្លារ​ប៉ុណ្ណោះ​។​

​ ដោយ៖Stince

ប្រភព៖ ក្នុងស្រុក

Related Articles