We TV Cambodia

រដូវកាលប្រហុកផ្អកមកដល់ហើយ មានតែ១សប្ដាហ៍ប៉ុណ្ណោះ

រដូវកាលប្រហុកផ្អកមកដល់ហើយ មានតែ១សប្ដាហ៍ប៉ុណ្ណោះ

រដូវកាលប្រហុកផ្អកក្នុងឱកាសជារៀងរាល់ឆ្នាំ ត្រូវបានប្រជាជនប្រមូលផលនេសាទចាប់ ពីថ្ងៃ៦កើត រហូតដល់១២កើត ត្រូវនឹងថ្ងៃទី២១ រហូតដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ ប៉ុន្ដែបើតាមការសន្និដ្ឋាន ត្រីនឹងចាប់ផ្តើមត្រូវខ្លាំងគឺនៅថ្ងៃទី១០កើត ឬ ១១កើត។ នេះបើយោងតាមការលើកឡើងរបស់លោក ថាច់ ផាណារ៉ា ប្រធានមន្ទីរពិសោធន៍ នៃវិទ្យាស្ថានស្រាវជ្រាវជលផលទឹកសាប នៃរដ្ឋបាលជលផល និងជាបុរសឆ្នើមក្នុងការងារអភិរក្សទន្លេមេគង្គ។

លោកបន្ដទៀតថា ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០នេះថា រដូវធ្វើប្រហុកបានចាប់ផ្តើមនៅថ្ងៃនេះ ហើយដោយឡែក អ៊ំស្រី ម៉ៅ ដែលជាអ្នកលក់ត្រី ប្រមាណជាង២០ឆ្នាំមកហើយនៅផ្សារ គឺឡូម៉ែត្រលេខ៦ បានឱ្យដឹងថា នៅរដូវធ្វើត្រីប្រហុកនេះ អ៊ំស្រីក៏លក់ត្រីដើម្បីធ្វើប្រហុកដែរ ដោយត្រីដែលកាត់ក្បាលរួចគឺលក់ក្នុងតម្លៃ១គីឡូ ១ម៉ឺនរៀល ដោយឡែកត្រីដែលលក់នៅកន្លែងប្រមូលផលវិញគឺថោកជាងនេះ ហើយបន្ទាប់ពីផុតរដូវវិញ អុំស្រីនឹងលក់ត្រីធម្មតាវិញ មានដូចជាត្រីផ្ទក់ ត្រីអណ្តែង និងត្រីឌៀប ។ល។

ក្នុងឱកាសនេះផងដែរ ប្រជាពលរដ្ឋ មិនត្រឹមតែចាប់ផ្ដើម ទិញត្រី សម្រាប់ធ្វើប្រហុក ផ្អកតែប៉ុណ្ណោះទេ ប៉ុន្ដែក៏សម្រាប់ធ្វើការ វះប្រឡាក់ សម្រាប់ការ​ធ្វើត្រីងៀត និង សម្រាប់ទុកបរិភោគឲ្យបានយូរផងដែរ។

ដោយ៖ Stince

Related Articles