We TV Cambodia

រង្វង់មូលឋានសួគ៌ក្រុងប៉ោយប៉ែត ត្រូវអាជ្ញាធរវាយកម្ទេចចោល ខណៈសាងសង់បាន៥០%

រង្វង់មូលឋានសួគ៌ក្រុងប៉ោយប៉ែត ត្រូវអាជ្ញាធរវាយកម្ទេចចោល ខណៈសាងសង់បាន៥០%

កាលពីថ្ងៃទី១២ តុលាកន្លងទៅ អាជ្ញាធរក្រុងប៉ោយប៉ែតបានសម្រេចវាយកម្ទេចចោល រង្វង់មូលឋានសួគ៌ដែលសាងសង់បានប្រមាណ៥០% ទៅហើយនោះ ក្រោយពីរង្វង់មូលនេះបានផ្អាកការសាងសង់អស់រយៈពេលជិតមួយឆ្នាំ។

ការសម្រេចវាយកម្ទេចចោលរង្វង់មូលឋានសួគ៌នេះ ត្រូវបានអាជ្ញាធរប្រាប់ឲ្យដឹងថា ដោយសារតែរង្វង់មូលនេះបានសាងសង់ឡើងខុសបច្ចេកទេស ទោះបីសម្រេចបាន៥០% ទៅហើយក្ដី។

 

សូមជម្រាបថា រង្វង់មូលឋានសួគ៌ក្នុងក្រុងប៉ោយប៉ែត ត្រូវបានសាងសង់ឡើងកាលពីដើមឆ្នាំ២០១៨ ដោយលោកសាន ស៊ានហូ អតីតចៅហ្វាយក្រុងប៉ោយប៉ែត ដែលមានកម្ពស់២៣ម៉ែត្រ និងទំហំ៤១ម៉ែត្រ និងចំណាយថវិការជាង ៥០ម៉ឺនដុល្លារ។

អត្ថបទដោយ៖ Nevin

Related Articles