We TV Cambodia

រកឃើញ ៦០ករណីបន្ថែមទៀត នៃអ្នកឆ្លងកូវីដ១៩ នៅថៃ

រកឃើញ ៦០ករណីបន្ថែមទៀត នៃអ្នកឆ្លងកូវីដ១៩ នៅថៃ

ដោយ៖ពេជ្រ

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅទី ១៩ ខែមីនា ឆ្នាំ ២០២០ ប្រកាសថាប្រទេសថៃ បានពិនិត្យរកឃើញនូវអ្នកផ្ទុកវីរុស COVID-19 ចំនួន ៦០ ករណីបន្ថែមទៀតនាំឲ្យចំនួនអ្នកឆ្លងសរុបទូទាំងប្រទេសកើនឡើងដល់ ២៧២នាក់។

ប្រធានមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺនៃក្រសួងសុខាភិបាលថៃ លោក សុវណ្ណាឆ័យ វឌ្ឍនាយីង ឆារឿនឆ័យ បានឲ្យដឹងថា ក្នុងចំណោមករណីឆ្លងវីរុស COVID-19 ថ្មីចំនួន ៦០ ករណីខាងលើមាន៤៣ករណីពាក់ព័ន្ធនឹងអ្នកជំងឺក្នុងករណីមុនៗ ខណៈ១៧ករណីផ្សេងទៀតគឺជាអ្នកដែលបានធ្វើដំណើរត្រឡប់មកពីបណ្តាប្រទេសដែលមានការរីករាលដាលជំងឺនេះដូចជា អ៊ីតាលី ម៉ាឡេស៊ី ជប៉ុន អ៊ីរ៉ង់ និងកោះតៃវ៉ាន់។

សូមបញ្ជាក់ថា បើរាប់ទាំងចំនួនអ្នកឆ្លងCOVID-19ខាងលើនេះ ប្រទេសថៃមានអ្នកឆ្លងសរុប២៧២នាក់ បាត់បង់ជីវិតម្នាក់ និងជាសះស្បើយចំនួន ៤២ នាក់៕

ប្រភព៖ក្រៅស្រុក

Related Articles