We TV Cambodia

រកឃើញអ្នកលាប់កូវីដ១៩ចំនួន០១នាក់ខណៈមានអ្នកជាសះស្បើយ០៦នាក់ និងអ្នកឆ្លងថ្មី០១នាក់

រកឃើញអ្នកលាប់កូវីដ១៩ចំនួន០១នាក់ខណៈមានអ្នកជាសះស្បើយ០៦នាក់ និងអ្នកឆ្លងថ្មី០១នាក់

ដោយ៖ពេជ្រ

ភ្នំពេញ៖ ក្រៅពីករណីរកឃើញអ្នកជាសះស្បើយកូវីដ១៩ចំនួន០៦នាក់ និងអ្នកផ្ទុកវិជ្ជមានកូវីដ១៩ ចំនួន០១នាក់ ក្នុងនោះដែរ ក៏មានអ្នកលាប់(ផ្ទុកវិជ្ជមានកូវីដម្ដងទៀត) ឡើងវិញចំនួន០១ នាក់ផងដែរ។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃ ០៩ មេសា ឆ្នាំ២០២០។

បុរសជាជនជាតិខ្មែរ អាយុ៤០ឆ្នាំ​ ម្នាក់ដែលរស់នៅសង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានតេសរកឃើញថាផ្ទុកកូវីដ១៩ ម្ដងទៀត បន្ទាប់ពីទទួលការព្យាបាលបានជាសះស្បើយម្ដងរួចមកហើយ។  បច្ចុប្បន្ន បុរសរូបនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ទន្ទឹមនឹងនេះដែរ កម្ពុជាក៏រកឃើញអ្នកជាសះស្បើយចំនួន០៦នាក់ផងដែរ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនដល់៦៨នាក់ ស្មើនឹង ៥៧,៦៣% នៃចំនួនអ្នកឆ្លងសរុប។

 

 

Related Articles