We TV Cambodia

រកឃើញអ្នកដំណើរជនជាតិជប៉ុនម្នាក់ មានផ្ទុក Covid-19 ក្រោយពេលចាកចេញពីកម្ពុជា

រកឃើញអ្នកដំណើរជនជាតិជប៉ុនម្នាក់ មានផ្ទុក Covid-19 ក្រោយពេលចាកចេញពីកម្ពុជា

យោងតាមការចុះផ្សាយរបស់គេហទំព័រ ផ្លូវការប្រទេសវៀតណាម កាលព្រឹកមិញ បានឲ្យដឹងថា មានអ្នកដំណើរម្នាក់​ជនជាតិជប៉ុន ក្នុងចំណោមអ្នកដំណើរ ៦៧នាក់ ត្រូវបានគេរកឃើញថា មានផ្ទុក ជម្ងឺ Covid-19 នៅក្នុងប្រទេសជប៉ុន ក្រោយពេលដែលចាកចេញពីកម្ពុជា ឆ្លងកាត់វៀតណាម។

ភ្ញៀវជនជាតិ ជប៉ុនម្នាក់ បានធ្វើដំណើរចាកចេញពី ប្រទេសកម្ពុជា កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ ក្នុងគោលដៅទៅកាន់ប្រទេសជប៉ុន តាមរយៈជើង​ហោះហើរវៀតណា VN814 រួចចុះនៅព្រលានយន្ដ Tan Son Nhat ដើម្បីប្ដូជើងហោះហើរថ្មីមួយទៀត VN341 ទៅប្រទេសជប៉ុន។

លោក Dr. Nguyen Tri Dung នាយកគ្រប់គ្រងផ្នែកជម្ងឺឆ្លង ប្រចាំនៅទីក្រុង ហូជីមិញ បានឲ្យដឹងថា អ្នកដំណើរលើយន្ដហោះ VN814 ទាំងអស់មានចំនួន ៦៧នាក់ បូករួមទាំង អាកាសយានិកចំនួន ៦នាក់ ដែលបានធ្វើដំណើរចាកចេញពី ប្រទេសកម្ពុជា មកកាន់ប្រទេសវៀតណាម រួចប្ដូរជើងហៅហោះពីប្រទេសវៀតណាម ទៅកាន់ប្រទេសជប៉ុន តាមរយៈជើងហោះហើរ VN341។

ជើងហោះហើរ VN341 ក្រោយពេលដែលទៅដល់ ប្រទេសជប៉ុនត្រូវបាន គេរកឃើញថា មានអ្នកដំណើរជនជាតិជប៉ុនម្នាក់ ផ្ទុកជម្ងឺ Covid-19។

គូសបញ្ជាក់ផងដែរថា អ្នកបំរើការ លើយន្ដហោះ VN814 ពីប្រទេសកម្ពុជា​ មកកាន់ប្រទេសវៀតណាម ត្រូវរដ្ឋាភិបាលវៀតណាម រៀបចំដាក់ដោយឡែក និង អ្នកដំណើរផ្សេងទៀត ជាមួយនឹងនាវឹក ដែលធ្វើដំណើរតាមរយៈជើងហោះហើរ VN341 ពីប្រទេសជប៉ុន​ក៏ត្រូវ ទទួលការតាមដាននិងរៀបចំដាក់ដោយឡែកផងដែរ។

អត្ថបទដោយ៖ Stince

ប្រភព៖ VN Express

Related Articles