ដោយ៖ពេជ្រ
ខេត្តព្រះសីហនុ៖ បើតាមក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី ២២ មីនានេះ បានរកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន៣១ ករណីបន្ថែមទៀតនៅក្នុងខេត្តព្រះសីហនុ ក្នុងនះមានជនជាតិបារំាង២៩ នាក់ជាភ្ញៀវទេសចរ និងជនជាតិខ្មែរ២ នាក់ជាមគ្គុទេសទេសចរណ៍ បច្ចុប្បន្នអាជ្ញាធរខេត្ត និងមន្រ្តីពាក់ព័ន្ធកំពុងចាត់វិធានការយ៉ាងតឹងរឹង និងចាត់វិធានការទៅតាមវិធានការរបស់ក្រសួងសុខាភិបាល។
អាជ្ញាធរខេត្តបានឱ្យដឹងថា អ្នកឆ្លងទាំង ៣១ នាក់នោះ គឺជាជនបរទេសសញ្ជាតិបារំាង ប្រុស ស្រី២៩ នាក់ និងជនជាតិខ្មែរ ២នាក់ ដែលបានមកស្នាក់នៅក្នុងសណ្ឋាគារមួយ ក្នុងខេត្តព្រះសីហនុ។
សូមបញ្ជាក់ដែរថា មកទល់ពេលនេះកម្ពុជារកឃើញអ្នកផ្ទុកកូវីដ១៩ ចំនួន ៨៤ នាក់ ស្រី២១ ប្រុស៦៣ ហើយក្រសូងកំពុងស្វែងរកបន្តទៀត ប្រសិនបើរកឃើញករណីថ្មីទៀត៕
