យោងតាមការប្រកាសរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៣ នេះបានឲ្យដឹងថា ក្រសួងបានរកឃើញស្រ្តី ២នាក់បន្ថែមទៀតមានវិជ្ជមានកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា។
អ្នកឆ្លងថ្មីទាំង ២នាក់នោះ គឺជាបងប្អូនបង្កើត ដែលរស់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ហើយក្នុងចំណោមបងប្អូនទាំង ២នាក់នោះ មានម្នាក់ជាបុគ្គលិកបម្រើការនៅធនាគារ កាធេយ៉ូណៃធីត រាជធានីភ្នំពេញ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី០៣ ធ្នូនេះ មានអ្នកឆ្លងសរុបចំនួន ៣៣១នាក់ ក្នុងនោះមានអ្នកជាសះស្បើយ ៣០៤នាក់ហើយ ដោយមិនមានអ្នកស្លាប់នោះទេ។
អត្ថបទដោយ៖ Nevin
