យោងតាមការប្រកាសរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា នៅថ្ងៃទី០៥ ខែធ្នូនេះ ក្រសួងបានរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ១០នាក់បន្ថែមទៀត ដោយក្នុងនោះមាន ៦នាក់ជាបុគ្គលិកបម្រើការក្នុងហាង Pedro សាខាផ្លូវព្រះសីហនុ។
បើគិតមកទល់ពេលនេះ បុគ្គលិកក្នុងហាង Pedro សាខាផ្លូវព្រះសីហនុ ដែលឆ្លងកូវីដ១៩ បានកើនដល់ ៧នាក់ហើយ ដែលករណីទាំងនេះសុទ្ធតែស្ថិតក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា។
អត្ថបទដោយ៖ Nevin
