We TV Cambodia

រកឃើញករណី វិជ្ជមានកូវិដ១៩ ចំនួន៤នាក់បន្ថែម

រកឃើញករណី វិជ្ជមានកូវិដ១៩ ចំនួន៤នាក់បន្ថែម

ភ្នំពេញ៖ គិតត្រឹមម៉ោង៧:00នាព្រឹកថ្ងៃទី០៩ ខែធ្នូឆ្នាំ២០២០ មានករណីវិជ្ជមានកូវិដថ្មីចំនួន៤នាក់បន្ថែម ក្នុងនោះរួមមាន៖
1. បុរសជនជាតិខ្មែរម្នាក់ឈ្មោះ អិត កុម៉ាល អាយុ៣៥ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលធ្លាប់បានទៅហាង Zando បឹងកេងកង កាលពីថ្ងៃ២៧វិច្ឆិកា កន្លងទៅនេះ។
2. បុរសជនជាតិខ្មែរម្នាក់ឈ្មោះ សន សាន់បញ្ញារិទ្ធិ អាយុ២០ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅភូមិថ្មី ជាបុគ្គលិក Pedro(ព្រះសីហនុ)។
3. ស្រ្ដីជនជាតិខ្មែរម្នាក់ឈ្មោះ ឡុង សុខនី អាយុ៣៣ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល ជាបុគ្គលិក Pedro(ព្រះសីហនុ)។
4. បុរសជនជាតិខ្មែរម្នាក់ឈ្មោះ ទៅ គីមហុក អាយុ២៧ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅបឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ធ្លាប់បានទៅហាងPedro ដែលជាអ្នកបានប៉ះផ្ទាល់ជាមួយអ្នកជំងឺឈ្មោះ ញិលសុខកូឡា ដែលរកឃើញវិជ្ជមានកូវិដ១៩ កាលពិថ្ងៃទី០៣ ខែ ធ្នូ កន្លងទៅ ។
សូមជម្រាបផងដែរថា ចំនួនសរុបអ្នកឆ្លងកូវិដ១៩ នៅប្រទេសកម្ពុជាគិតត្រឹមថ្ងៃ០៩ ខែធ្នូ មានចំនួន ៣៤នាក់( ស្រី ១៥នាក់ បុរស១៩នាក់) មិនមានអ្នកជាសះស្បើយ។

អត្ថបទ៖Pisey Nem

Related Articles