We TV Cambodia

យើងគ្រប់គ្នាគួរតែដឹងអំពីអត្ថប្រយោជន៏នៃ«ផ្កាខាត់ណា»

យើងគ្រប់គ្នាគួរតែដឹងអំពីអត្ថប្រយោជន៏នៃ«ផ្កាខាត់ណា»

នៅក្នុងប្រទេសកម្ពុជាយើង ផ្កា​ខាត់ណា ជា​បន្លែ​មួយ​ប្រភេទ ​ដែល​មាន​រសជាតិ​ឆ្ងាញ់​ អាចយ​កមក​ធ្វើ​ម្ហូប​បាន​ច្រើន​មុខ ​ហើយងាយស្រួលរកទិញនៅតាមផ្សារផងដែរ​​។ ​ទោះបីជា​ភាគច្រើន​នៃ​ពួក​យើង​សុទ្ធតែ​ស្គាល់ ​និង​ឧស្សាហ៍​ទទួលទាន​បន្លែ​នេះ ប៉ុន្តែ​ប្រហែល​មិន​ធ្លាប់​ចាប់អារម្មណ៍ ​អំពី​អត្ថប្រយោជន៍​របស់​វា​ចំពោះ​សុខភាព​ឡើយ​ ថាតើវាមានប្រយោជន៏អ្វីខ្លះ?

១. បង្កើន​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ ៖​ ផ្កា​ខាត់ណា​ ​សម្បូរ​ទៅ​ដោយ ​ជាតិ​ស​សៃ​ដែល​គាំទ្រ​ដល់​មុខងារ​ប្រព័ន្ធ​រំលាយ​អាហារ​បាន​យ៉ាង​ប្រសើរ​។ លើស​ពី​នេះ​ទៅ​ទៀត ផ្កា​ខាត់ណា​ក៏​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​សារធាតុ glucoraphanin ដែល​មាន​ប្រសិទ្ធិ​ភាព​ ជួយ​ការពារ​ស្រទាប់​ក្រពះ ​ពី​បញ្ហា​ផ្សេង​ៗ រួម​បញ្ចូល​ទាំង​ការ​រលាក​និង​ដំបៅ​ក្រពះ​ផង​ដែរ​។

២. បញ្ចុះ​សម្ពាធ​ឈាម ៖ លក្ខណៈសម្បត្តិ​ប្រឆាំង​អុកស៊ីតកម្ម​ និង​ប្រឆាំង​ការ​រលាក​នៃ​សារធាតុ glucoraphanin និង sulforaphane នៅ​ក្នុង​ផ្កា​ខាត់ណា ​ជួយ​កាត់​បន្ថយ​ភាព​តានតឹង ​ដោយសារ​អុកស៊ីតកម្ម ព្រមទាំង​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​។ ​លើស​ពី​នេះ​ទៅ​ទៀត ជាតិ​ស​សៃ​ និង​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ក្នុង​ផ្កា​ខាត់ណា ​ក៏​អាច​ទប់ស្កាត់​បញ្ហា​ឡើង​រឹង ​នៃ​ស​សៃ​ឈាម​គួរ​អោយ​កត់សម្គាល់​។

៣. ទប់ស្កាត់​ជំងឺមហារីក ៖ សារ​ធាតុ sulforaphane ​ជួយ​ប្រយុទ្ធ​ប្រឆាំង​កោសិកា​មហារីក ព្រមទាំង​ពន្យឺត​និង​រារាំង​ការ​រីក​លូតលាស់​ដុំ​សាច់​។ ម្យ៉ាងវិញទៀត ​ក៏​ជា​ប្រភព​ នៃ​សារធាតុ​ដែល​ជួយ​កាត់​បន្ថយ​អ័រម៉ូន estrogens ហើយ​ជា​ធម្មតា​អ័រម៉ូន​នេះ ​នឹង​បង្ក​ជា​ជំងឺមហារីក​ក្នុង​រាង​កាយ​នៅ​ពេល​កើន​ឡើងច្រើន​​។

៤. បន្សាប​ជាតិពុល​ក្នុង​រាង​កាយ ៖ ផ្កា​ខាត់ណា ជា​ប្រភព​ដ៏​សម្បូរ​បែប​នៃ​ជាតិ​ស​សៃ ​ដែល​ជួយ​កម្ចាត់​ជាតិពុល​ចេញពី​រាង​កាយ​តាម​រយៈ​បំពង់​រំលាយ​អាហារ​។ ផ្កា​ខាត់ណា​ ក៏​មាន​ផ្ទុក​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជា​ពិសេស phytonutrients ដែល​ជួយ​ក្នុង​ដំណើរការ​បន្សាប​ជាតិពុល​នៃ​រាង​កាយ​ឲ្យ​កាន់តែ​មាន​លក្ខណៈ​សកម្ម​ប្រសើរ​ឡើង​គួរ​អោយ​កត់សម្គាល់​។

៥. សុខភាព​ខួរក្បាល ៖ ​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ choline ដែលមាននៅក្នុុងផ្កាខាត់ណា ​ដើរតួ​នាទី​យ៉ាង​សំខាន់​​បំផុត​មួយ ​ក្នុង​ការ​អភិវឌ្ឍ​ខួរក្បាល និង​រក្សា​ការ​ចង​ចាំ​។

ប្រែសម្រួលដោយ៖ ពិសី

Related Articles