We TV Cambodia

សប្បុរសធម៏មួយក្រុម នាំគ្នារ៉ៃអង្គាសថវិកា ដើម្បីទិញគ្រឿងហូបចុកចែកជូនអ្នកធាក់ស៉ីក្លូ លោកតា លោកយាយ និងកុមារក្រីក្រ

សប្បុរសធម៏មួយក្រុម នាំគ្នារ៉ៃអង្គាសថវិកា ដើម្បីទិញគ្រឿងហូបចុកចែកជូនអ្នកធាក់ស៉ីក្លូ លោកតា លោកយាយ និងកុមារក្រីក្រ

យុវជន ​យុវនារី មួយក្រុម នាំគ្នារ៉ៃអង្គាសថវិកា ដើម្បីទិញគ្រឿងហូបចុកចែកជូនអ្នកធាក់ស៉ីក្លូ លោកតា លោកយាយ និងកុមារក្រីក្រ នៅសួនវត្តបុទមវត្តី។ គណនីហ្វេសប៊ុកដែលមានឈ្មោះថា អ៊ុក បញ្ញារិទ្ធ តំណាងក្រុមការងារមនុស្សធម៌ បានឲ្យដឹងថា ក្រុមការងារបានចុះទៅចែកអំណោយមនុស្សធម៌ជូនលោកតា លោកយាយ និងអ្នកធាក់ស៉ីក្លូ ចំនួន៥០នាក់ និងកុមារក្រីក្រដែលមានការខ្វះខាត ក្នុងគោលបំណងជួយពួកគាត់ក្នុងគ្រាដែលប្រទេសជួបវិបត្តិជំងឺកូវីដ-១៩។ ក្នុងអំណោយនោះរួមមាន៖ ថវិកា អង្ករ ទឹកសុទ្ធ ភេសជ្ជះ មី ត្រីខ ទឹកស៉ីអ៉ីវ ទឹកត្រី ក្រម៉ា ថ្នាំពេទ្យ ប្រេងកូឡា ម៉ាស់ សាប៊ូ ទឹកជែលលាងដៃ ទឹកអាល់កុល និងម៉ាស់សម្រាប់ពាក់ការពារជំងឺកូវីដ-១៩ ជាដើម។ ចំណែកក្មេងៗ ៥០នាក់ទៀត ទទួលបាននំសាំងវិច១ ទឹកសុទ្ធ១ដប ទឹកក្រូច១កំប៉ុង និងថវិកា។ ក្នុងនោះផងដែរក្រុមការងារ ក៏បានរៀបចំម៉ាស់ ចំនួន៥០កញ្ចប់ ក្នុង១កញ្ចប់មាន៥ម៉ាស់ ជែលលាងដៃចំនួន៧៤ដប និងថវិកាចំនួន៥០០០រៀល ចំនួន៩០កញ្ចប់ សម្រាប់ចែកជូនបងប្អូននៅតាមដងផ្លូវផងដែរ។ យ៉ាងណាមិញ លោកក៏បានផុសរូបអនុស្សាវរីយ ភ្ជាប់ជាមួយឃ្លាថា«បេសកកម្មក្នុងថ្ងៃនេះ ពួកយើងខ្ញុំបានបញ្ចប់ដោយទឹកចិត្តជ្រះថ្លាជាទីបំផុត សង្ឃឹមថាទឹកចិត្តដ៏ស្តួចស្តើងមួយនេះ និងនាំអោយមានស្មារតីចែករំលែកកាន់តែច្រើន ដល់បងប្អូនខ្មែរយើងដែលកំពុងជួបការលំបាក  »។

អត្ថបទដោយ៖ ពិសី

Related Articles