We TV Cambodia

យុវជនមួយក្រុម ចុះចែកទឹកអាល់កុល និងសាប៊ូដល់ប្រជាពលរដ្ឋ នៅទីសាធារណៈដើម្បីការពារ មេរោគ​កូវវីដ ១៩

យុវជនមួយក្រុម ចុះចែកទឹកអាល់កុល និងសាប៊ូដល់ប្រជាពលរដ្ឋ នៅទីសាធារណៈដើម្បីការពារ មេរោគ​កូវវីដ ១៩

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ មានយុវជនមួយក្រុមមានគ្នាប្រមាណជាង១០នាក់ ដឹកនាំដោយលោក វីជេ ពីង(VJ Ping) បានរៀបចំចុះចែក ទឹកអាល់កុល និងសាប៊ូលាងដៃ កំចាត់មេរោគ​ ជូនទៅដល់ប្រជាពលរដ្ឋ​ ដែលបានធ្វើដំណើរនៅម្ដុំសួនក្ដាន់ពីរ។

ទឹកអាល់កុលច្រកក្នុងខ្លងតូចរាប់ពាន់ខ្លង ជាមួយនឹងសាប៊ូលាងសំអាតដៃ រាប់ពាន់ដុំ ត្រូវបានចែកជូនទៅឲ្យប្រជាពលរដ្ឋ។ សកម្មភាពនៃការចែកអំណោយនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងពីរធំៗគឺ

១.ចង់បញ្ជ្រាបចំណេះដឹងដល់ប្រជាពលរដ្ឋបន្ថែម អំពីវិធីការពារពីការរាតត្បាត មេរោគ កូវីដ១៩

២.ចង់ចែករំលែក និងកាត់បន្ថយការចំណាយខ្លះៗដល់ប្រជាពលរដ្ឋ ទៅលើការទិញសម្ភារៈការពារ

យុវជនមួយរូប​ក្នុងចំណោម យុវជនទាំងអស់ បានបញ្ជាក់ថា ប្រសិនជារូបលោក និងក្រុម មានថវិការច្រើន រូបលោក នឹងទិញម៉ាស បន្ថែមដើម្បីជួយដល់ប្រជាជនខ្មែរយើង។ ហើយការធ្វើអំណោយសប្បុរសធម៍នេះបន្ដិចបន្ដួចនេះ គឺជាទឹកចិត្ដ កម្លាំងញើសឈាមរបស់ក្រុមលោក ទាំងអស់។ ហើយជាចុងក្រោយ លោក រំពឹងទុកថា នឹងមានបងប្អូនប្រជាជនខ្មែរយើង ដែលមានចិត្ដចង់ជួយ អាចចូលរួមចំណែក ធ្វើផងដែរ។

គូសបញ្ជាក់ផងដែរថា ក្នុងសកម្មភាពនៃការចែកទឹកអាល់កុលនេះ គឺមានប្រជាជនយ៉ាងច្រើនកោះករ ចូលមកយ៉ាងសប្បាយរីករាយ ដោយផ្ដល់នូវស្មាមញញឹម ក៏ដូចជាក្ដីសង្ឃឹមនៃកិច្ចការសប្បុរធម៌ក្នុងសង្គមនេះ មិនត្រឹមតែប៉ុណ្ណោះទៀតសោត ក៏មានខាងក្រុមសមត្ថកិច្ច ចូលរួមជួយសម្រួល នឹងរៀបចំសណ្ដាប់ធ្នាប់ ដើម្បីឲ្យដំណើរការមានភាពប្រសើរឡើង។

ដោយ៖ Stince

Related Articles