We TV Cambodia

យុទ្ធសាស្រ្ត ២យ៉ាងធ្វើឲ្យលោក JEFF BEZOS ក្លាយជាមហាសេដ្ឋីលំដាប់ទី១ ក្នុងលោក

យុទ្ធសាស្រ្ត ២យ៉ាងធ្វើឲ្យលោក JEFF BEZOS ក្លាយជាមហាសេដ្ឋីលំដាប់ទី១ ក្នុងលោក

បើតាមការនិយាយរបស់លោក Jeff Bezos អ្វីដែលក្រុមហ៊ុន Amazon អាចទទួលបានជោគជ័យនាពេលបច្ចុប្បន្ននេះ គឺកើតចេញពីការទទួលយកភាពប្រថុយប្រថាន តាមរយៈការធ្វើសេចក្ដីសម្រេចចិត្តដែលងាយៗ និងចាំងត្រលប់មកវិញលឿនៗ ដែលជាទូទៅគឺជាការសម្រេចចិត្តតូចៗ និងមានក្រុមការងារដែលធ្វើការលឿនរហ័ស។ លោក Jeff Bezos បានធ្វើការកំណត់នូវប្រភេទនៃការសម្រេចចិត្ដជាពីរផ្សេងគ្នា៖

ទី១ ការសម្រេចចិត្តដែលពិបាក៖ ការសម្រេចចិត្តនេះត្រូវបានគេហៅថា “One Way Doors” ដែលជាទូទៅត្រូវធ្វើឡើងដោយសន្សឹមៗ ប្រុងប្រយ័ត្នខ្ពស់ និងត្រៀមលក្ខណៈគ្រប់គ្រាន់។

ទី២ ការសម្រេចចិត្តដែលងាយៗ៖ ការសម្រេចចិត្តនេះត្រូវបានគេហៅថា “Two Way Doors” ដែលជាទូទៅ ត្រូវធ្វើឡើងលឿនៗ រហ័ស ងាយចាំងត្រលប់មកវិញ និងរកឃើញលទ្ធផលភ្លាមៗ។

ប្រែសម្រួល៖ គឹមសួ

Related Articles