ដោយ៖ពេជ្រ

ក្នុងការដំណើរការភោជនីយដ្ឋានមួយ គឺមានន័យថាត្រូវប្រើរយៈពេលយូរនិងមានតម្រូវការច្រើនតាមពេលវេលារបស់អ្នក។ តែរឿងមួយដែលត្រូវយកចិត្តទុកដាក់នោះគឺទីផ្សាររបស់អ្នក។ ព្រោះភោជនីយដ្ឋានដែលមិនមានទីផ្សារគឺពិបាកក្នុងការទទួលការរីកចម្រើនណាស់ ។
ប្រសិនបើអ្នកមិនធ្វើទីផ្សារទេ ភោជនីយដ្ឋានរបស់អ្នកនឹងមិនមានឱកាសល្អក្នុងការទទួលបានអត្ថប្រយោជន៍ នឹងប្រកួតប្រជែងជាមួយដៃគូឡើយ។ នៅក្នុងពិភពដ៏លំបាកនៃការគ្រប់គ្រងភោជនីយដ្ឋានអ្នកត្រូវការគុណសម្បត្តិទាំងអស់ដែលអ្នកអាចរកបានហើយនោះជាមូលហេតុដែលអ្នកគួរតែប្រើនិន្នាការទីផ្សារខាងក្រោមនៅឆ្នាំ ២០២០ ។
១)ប្រើផ្លាកសញ្ញាបែបប្រពៃណី
វិធីសាស្រ្តទីផ្សារទាំងអស់មិនចាំបាច់ពឹងផ្អែកលើបច្ចេកវិទ្យាឌីជីថលទេ។ ភោជនីយដ្ឋានដែលទទួលបានការគាំទ្រច្រើន ក៏ដោយសារតែការប្រើផ្លាកសញ្ញាបែបប្រពៃណី ហើយនេះជាមធ្យោបាយលឿននិងងាយស្រួលក្នុងការទាក់ទាញមនុស្សឱ្យចូលភោជនីយដ្ឋានរបស់អ្នក។ ដូចនេះអ្នកអាចសាកល្បងប្រើផ្លាកសញ្ញាបែបប្រពៃណី ព្រោះវាអាចជារសជាតិថ្មីដែលទាកទាញអារម្មណ៍អតិថិជន។
២)ចាប់ផ្ដើមមូលដ្ឋានដំបូង
ជំហានដំបូងរបស់អ្នកគួរតែធានាថាភោជនីយដ្ឋានរបស់អ្នកមានវត្តមានមូលដ្ឋានីយកម្មតាមអ៊ិនធឺណេតជាមុនសិន។
អ្នកអាចធ្វើវាបានដោយប្រើប្រាស់ប្រព័ន្ធ SEO នៅលើគេហទំព័ររបស់អ្នកដែលវាធ្វើឱ្យភោជនីយដ្ឋានអ្នកជាជម្រើសទីមួយពេលអតិថិជនស្វែងរកក្នុងប្រព័ន្ធអ៊ីនធឺណេត។ កែសំរួល SEO របស់អ្នកជុំវិញពាក្យគន្លឹះដែលបានធ្វើមូលដ្ឋានីយកម្ម។ ជាមួយគ្នានេះដែរ អ្នកគួរប្រើប្រវត្តិរូបអាជីវកម្មរបស់អ្នកក្នុងGoogle ។ មិនតែប៉ុណ្ណោះអ្នកគួរប្រើវិធីសាស្ត្រប្រព័ន្ធផ្សព្វផ្សាយសង្គមដែលបានធ្វើមូលដ្ឋានីយកម្មរួច។ ក្រៅពីនេះ អ្នកគួរផ្សព្វផ្សាយជាមួយប្រព័ន្ធផ្សព្វផ្សាយដូចជា កាសែត ទស្សនាវដ្ដី វិទ្យុនិងវែបសាយអនឡាញជាច្រើនទៀត ដើម្បីបង្កើនការចាប់អារម្មណ៍។
៣)វត្តមាននៅលើអ៊ីនធឺណេត
មានវិធីជាច្រើនដើម្បីធ្វើឱ្យភោជនីយដ្ឋានរបស់អ្នកលេចធ្លោតាមអ៊ិនធរណេតហើយអ្នកត្រូវប្រើជម្រើសទាំងនោះដែលសមស្របបំផុតសម្រាប់អ្នក។ វិធីសាស្ត្រមានប្រសិទ្ធភាពបំផុតមួយចំនួនដើម្បីកែលំអការឈានទៅរកសក្តានុពលរបស់អ្នកគឺ៖
- ប្រើរូបថតអាហារដែលស្រស់ស្អាតនៅលើគេហទំព័រនិងប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អ្នក
- ភ្ជាប់ទំនាក់ទំនងជាមួយអតិថិជននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អ្នក
- ផ្តល់រង្វាន់សម្រាប់អតិថិជនពេលគេចែករំលែកព័ត៌មានរបស់អ្នកតាមអ៊ិនធឺណេត
- ប្រើអ៊ីម៉ែលដើម្បីបង្ហាញពីព្រឹត្តិការណ៍និងការផ្តល់ជូនពិសេស
- សរសេរនិងធ្វើបច្ចុប្បន្នភាពប្លក់ដែលពាក់ព័ន្ធ
ជាការពិតណាស់ វិស័យភោជនីយដ្ឋានកំពុងមានការផ្លាស់ប្តូរយ៉ាងខ្លាំង ប៉ុន្តែយុទ្ធសាស្រ្តទីផ្សារដែលមានប្រសិទ្ធភាពបំផុតនៅតែស្ថិតស្ថេរដដែល។ ការរួមបញ្ចូលគ្នាយ៉ាងត្រឹមត្រូវនៃការប្រើប្រាស់ឌីជីថលដើម្បីលើកកម្ពស់ផលិតផលរបស់អ្នកគឺជាគន្លឹះនៃប្រាក់ចំណេញកាន់តែច្រើននៅឆ្នាំ ២០២០ ៕
