We TV Cambodia

 យុទ្ធនាការ «ផ្ទះ១ អំពូល១ ចំនួន១ម៉ឺនខ្នង» មហាជនកំពុងតែចាប់អារម្មណ៍ ដំណើការដល់ណាហើយ?

 យុទ្ធនាការ «ផ្ទះ១ អំពូល១ ចំនួន១ម៉ឺនខ្នង» មហាជនកំពុងតែចាប់អារម្មណ៍ ដំណើការដល់ណាហើយ?

សៀមរាប៖ យុទ្ធនាការ “ផ្ទះ១ អំពូល១ ចំនួន១ម៉ឺនខ្នង” សា្ដប់ទៅពិតជាប្លែក មិនត្រឹមតែប៉ុណ្ណោះ ក៏ជារឿងមួយគួរជាទីចាប់អាម្មណ៍របស់មហាជន ក្នុងគោលបំណងពង្រឹងដល់ កិច្ចការពារ ភូមិឃុំ ឲ្យមានសុវត្ថិភាព នៅតាមតំបន់។ យុទ្ធនាការនេះ ត្រូវបានអនុវត្ដ នៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្ដ​សៀមរាប ក្រោមការដឹកនាំដោយ លោកអភិបាលស្រុក ឃឹម ហ្វីណង់។

គម្រោងមេ នៃយន្ដការមួយនេះ ត្រូវបានចាប់ផ្ដើម កាលពីដើមខែមករា និងគ្រោងបញ្ចប់ទៅវិញ នៅបំណាច់ខែមករា ឆ្នាំ២០២០។ ជំហានដំបូងសាកល្បងនៃគម្រោងនេះ ត្រូវបានកំណត់ធ្វើឡើង ចំនួនផ្ទះជាង​ ៥រយខ្នង ស្ថិតក្នុងភូមិព្រះដាក់ ជាមួយនឹងការផ្ដល់ជូនប្រជាជន នូវអំពូល ដងអំពូល ព្រមទាំងផ្ទាំងសូឡា ដោយឥតគិតថ្លៃ។ ជំហានបន្ទាប់ប្រសិនជាផ្ទះជាង ៥រយខ្នងទទួលផលយ៉ាងល្អប្រសើរ ជោគជ័យ នោះនឹងបន្ដយន្ដការ ឈានទៅដល់ ចំនួនផ្ទះ១ម៉ឺនខ្នង។ ប៉ុន្ដែយន្ដការបន្ទាប់នេះ មានលក្ខណៈ ខុសប្លែកពីមុនបន្ដិច ដោយប្រជាពលរដ្ឋ ត្រូវចូលរួមចំណែកក្នុងការចំណាយ ពោលគឺ ប្រជាពលរដ្ឋ​គាត់ ត្រូវជួយចេញការចំណាយថ្លៃបង្គោលភ្លើង ចំណែកអំពូល ខាងស្រុកជាអ្នកដាក់ឲ្យ។ តម្លៃអំពូលមួយ ឈុត ទាំងដង ទាំងអំពូល និងសូឡា គឺមានតម្លៃ ៥០ ដុល្លារអាចធានាបានគុណភាពចំនួន២ឆ្នាំ ប្រជាជនអាចចូលរួមការចំណាយ ប៉ុន្ដែបើប្រជា​ជនពុំសូវមានលទ្ធភាពទេ​ គាត់អាចបង់ទៅតាមទឹកចិត្ដដែលគាត់មាន។ មូលហេតុដែលចង់ឲ្យប្រជាពលរដ្ឋគាត់មានការចូលរួមចំណាយ គឺព្រោះតែចង់ឲ្យគាត់ចូលរួមថែរក្សា ដោយគិតថាក៏ជាការចួលរួមចំណែកការពារទ្រព្យសម្បត្ដិរបស់គាត់ផងដែរ។

គូសបញ្ចាក់ផងដែរថា ជំហានដំបូងនៃយន្ធនាការ មួយនេះ ដែលមានគម្រោងផ្ទះចំនួន ៥រយខ្នងជាង ខណៈពេលនេះជិត​បានសម្រេចហើយ។ ក្នុងកំលុងពេលរៀបចំដាក់បង្គោលភ្លើង ក៏មានការចូលរួម ចំណែកជួយ​ពីប្រជាពលរដ្ឋ ទាំងកម្លាំងកាយ ចិត្ដ និងថវិការ ដូចជាការ ចេញថ្លៃថ្ម ស៊ីម៉ង់ ជាដើម។ ប្រជាពលរដ្ឋគាត់ មានការ​យល់ដឹងច្បាស់ពីអត្ថប្រយោជន៍ នៃយន្ដការមួយនេះ ហើយក៏សាទរ យ៉ាងរីករាយផងដែរ។

អត្ថបទដោយ៖ ស្ទីន(Stince)

Related Articles