We TV Cambodia

យល់ដឹង! ឆ្ងល់ទេថា​ ហេតុអ្វីបានជាញ័ទ្រូង?

យល់ដឹង! ឆ្ងល់ទេថា​ ហេតុអ្វីបានជាញ័ទ្រូង?

ករណី​ញ័រ​ទ្រូង​អាច​ជា​សញ្ញា​ផ្តល់​ដំណឹង​គ្រោះ​ថ្នាក់ ប៉ុន្តែ​ករណី​ខ្លះ​ក៏​មិន​មែន​ជា​សញ្ញា​គ្រោះ​ថ្នាក់​ដែរ។  តើអ្នក​ធ្លាប់​ជួប​អាការៈ​ញ័រ​ទ្រូង​ដែរ​ទេ? អាការៈ​ញ័រ​ទ្រូង​ជា​អារម្មណ៍​បេះដូង​លោត ឬ​កន្រ្តាក់​ញាប់​ខុស​ពី​ធម្មតា​ក្នុង​រយៈពេល​ខ្លី​ ប៉ុន្មាន​វិនាទី​ ឬ​ប៉ុន្មាន​នាទី​ ពេលខ្លះ​ក៏​អាច​មាន​អារម្មណ៍​ញ័រ​នៅ​ក ​ឬ​បំពង់​ក​ដូច​គ្នា។ តើកត្តា​​អ្វីខ្លះ​ជា​មូលហេតុ​បង្ក​ឱ្យ​ញ័រទ្រូង​? មូលហេតុ​ធ្វើ​ឲ្យ​ញ័រ​ទ្រូង​មាន​ច្រើន ​ជាទូទៅ​ទាក់ទង​សុខភាព​បេះដូង បើ​ទោះ​ជា​មាន​កត្តា​ច្រើន​ទៀត​មិន​ត្រូវ​គេ​រក​ឃើញ ប៉ុន្តែ​មូលហេតុ​ចម្បង​មាន​ដូច​ជា៖

រូបតំណាង

– អារម្មណ៍​រសាប់​រសល់ ភ័យ​ខ្លាច​ ឬ​ស្ត្រេស​ ពិសេស​ពេល​ភ័យ​ស្លន់ស្លោ​ម្តងៗ
– ធ្វើ​ការ ​ឬ​ហាត់​ប្រាណ​ធ្ងន់​លើស​កម្រិត
– បង្ក​ដោយ​សារធាតុ​​កាហ្វេអ៊ីន នីកូទីន អាល់កុល ឬ​ថ្នាំញៀន​ប្រភេទ ​កូកាអ៊ីន ​និង​អំហ្វេតាម៉ីន
– ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត ជាតិ​ស្ករ​ក្នុង​ឈាម​តិច កង្វះ​គ្រាប់​ឈាម​ក្រហម សម្ពាធ​ឈាម​ទាប ក្តៅ​ខ្លួន ​និង​ខ្វះ​ជាតិ​ទឹក​
– ផ្លាស់​ប្តូរ​អ័រម៉ូន​ពេល​មក​រដូវ ឬ​មុន​ពេល​អស់​រដូវ ពេល​កំពុង​ពពោះ​ អាច​ជា​សញ្ញា​​កង្វះ​គ្រាប់​ឈាម​ក្រហម
– ថ្នាំ​សម្រក​ទម្ងន់ រំលាយ​អាហារ ព្យាបាល​ជំងឺ​ហឺត និង​ថ្នាំ​ការពារ​ជំងឺ​បេះដូង​លោត​ខុស​ចង្វាក់ ឬ​ថ្នាំជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត
– ឱសថ​បុរាណ និង​ថ្នាំ​បំប៉ន​មួយ​ចំនួន
– កម្រិត​សារធាតុ​រ៉ែ អេឡិចត្រូលីត​ ក្នុង​ខ្លួន​មិន​ប្រក្រតី។

ករណី​ខ្លះ​អាច​ញ័រ​ទ្រូង​ក្រោយ​ពេល​ញ៉ាំ​ចំណី​មាន​ជាតិ កាបូអ៊ីដ្រាត​ ស្ករ​ ឬ​ខ្លាញ់​ច្រើន។ ញ៉ាំ​ប៊ីចេង អំបិល និង​សារធាតុ​នីដ្រាត​ច្រើន​ពេក ​អាច​បង្ក​ឲ្យ​ញ័រ​ទ្រូង​បាន​ដូច​គ្នា។ គួរ​ចៀស​វាង​អាហារ​ទាំង​នោះ​ បើ​យើង​មិន​ចង់​មាន​បញ្ហា​ញ័រ​ទ្រូង។

ប្រែសម្រួលដោយ៖​ ពិសី

 

Related Articles